ព័ត៌មានជាតិ

បើខ្លាចចាញ់បោកក្រុម Hacker សូមមើលអត្ថបទនេះ!

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា៖
សូមបងប្អួនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ចំពោះអ៊ីមែល សារតាមរយៈទូរស័ព្ទដៃ សារតាមរយៈ Facebook ឬក៏តាមកម្មវិធីផ្សេងៗទៀតដែលតម្រូវឲ្យបងប្អួន ចុចលើតំណភ្ជាប់(Link) ដើម្បីចូលទៅផ្លាស់ប្តូរអ៊ីមែល និងពាក្យសម្ងាត់ ព្រោះនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុម Hacker ដើម្បីលួចយកទិន្នន័យរបស់បងប្អួន។

ក្រុម Hacker តែងតែប្រើប្រាស់ រូបភាព និងពាក្យឲ្យស្រដៀងនឹងគេហទំព័រដើម ដើម្បីបន្លំបងប្អូន ដូចនៅក្នុងរូបខាងក្រោមនេះ៖
ចំណុចទី១: យើងអាចមានការច្រឡំជាមួយទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ។
ចំណុចទី២: គេបានប្រើប្រាស់តំណភ្ជាប់ផ្សេងពី គេហទំព័រ Facebook.com ៕

មតិយោបល់