Vidal យល់ព្រមផ្លាស់ទៅក្រុម Barcelona

ក្រុមជើងឯកអេស្ប៉ាញ Barcelona ជិតទទួលបានខ្សែបម្រើឈីលី Arturo Vidal ហើយក្រោយពីកីឡាកររូបនេះ សម្រេចចិត្តយល់ព្រមផ្លាស់មកកាន់ Camp Nou ដោយគ្មានការជំទាស់ណាមួយពីក្រុម Bayern Munich ឡើយ។

បើតាមករចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុម Barcelona បានយល់ព្រមទិញយក Arturo Vidal ពីក្រុម Bayern Munich ក្នុងតម្លៃ ២៧​លានផោន។ ជាការពិតណាស់ Barcelona និង Vidal បានឈានដល់ការយល់​ព្រមជាមួយគ្នាហើយ ដោយរង់ចាំតែការពិនិត្យសុខភាព និងការចុះកុងត្រាជាផ្លូវ​ការណ៍ប៉ុណ្ណោះ។

ក្នុងនោះដែរ ខាងក្រុម Bayern Munich វិញ ហាក់មិនរារាំងដំណើរចាកចេញរបស់ Vidal ឡើយ ដោយយល់ព្រមឲ្យកីឡាករ​ឈីលីរូបនេះ ផ្លាស់មកកាន់ក្រុម Barcelona ផងដែរ។ គួរបញ្ជាក់ផងដែរថា Arturo Vidal គឺជាអតីតយុវជនរបស់ក្រុម Colo Colo រួចមកលងឲ្យក្រុម Bayer Leverkusen ក្នុងឆ្នាំ ២០០៧ ហើយបន្តទៅលេងឲ្យក្រុមសេះបង្កង់ Juventus និងចុងក្រោយបកមកលេងឲ្យ Bayern Munich វិញ។

ដូច្នេះហើយ ក្រុម Barcelona នឹងទួលបានសមាជិកថ្មី ជាខ្សែបម្រើដ៍ឆ្នើមក្នុង​ពេល​​​ឆាប់ៗនេះ គឺកីឡាករ Arturo Vidal ពីក្រុម Bayern Munich ក្នុងតម្លៃ ២៧លានផោន។

មតិយោបល់