ព័ត៌មានកីឡា

Lemar រង់ចាំតែការពិនិត្យសុខភាព ប៉ុណ្ណោះ ក្នុងការផ្ទេរមកកាន់ក្រុមកាំភ្លើងធំ Arsenal

បន្ទាប់ពីទិញបាន Alexandre Lacazette ពីក្រុម Lyon កាំភ្លើងធំ Arsenal បានបន្តគោលដៅទី២ បន្តទៀត ក្នុងការនាំយកខ្សែបម្រើ Thomas Lemar ពីក្រុម Monaco បន្តទៀត។

Arsenal បានជោគជ័យហើយ ក្នុងការនាំយកកីឡាករ Thomas Lemar ដោយរង់ចាំតែការពិនិត្យសុខភាព និងចុះកុងត្រាជាមួយក្លិបប៉ុណ្ណោះ។ The Sun បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានចំណាយទឹកប្រាក់រហូតដល់ទៅ ៤៥លានផោន ក្នុងការត្រៀមចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយនឹង Lemar ។ ម្យ៉ាងវិញទៀត Thomas Lemar នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ចំនួន ១០ម៉ឺនផោន ក្នុង១សប្តាហ៍ផងដែរ។ ហេតុនេះហើយ Lemar នឹងមកជំនួសតំណែងរបស់ Theo Welcott នៅក្នុងពេលឆាប់ៗនេះ ខណះ Arsenal ត្រៀមទៅប្រកួតមិត្តភាពជាច្រើនផងនោះ។

ជាងនេះទៅទៀត តាមរយៈ ការទិញបានកីឡាករ ២រូបរួមមាន Alexandre Lacazette និង Thomas Lemar នេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនជឿជាក់ថា Arsenal នឹងប្រសើរជាមុន ស្របពេលដែល ក្រុម Arsenal បានចំណាយលុយច្រើន ដើម្បីទិញកីឡាករ នៅរដូវកាលថ្មីនេះ។ ដូច្នេះហើយ Thomas Lemar នឹងក្លាយជាកីឡាករទី២ ដែល Arsenal ទិញបាននៅរដូវកាលនេះក្នុងពេលឆាប់ៗនេះ។

មតិយោបល់