ព័ត៌មានកីឡា

Juventus ចង់នាំយកទាំងពីរមកវិញ

ក្រុមសេះបង្កង់ Juventus ហាក់មិនដាច់អាល័យពីអតីតកីឡាករឆ្នើម ២ រូប របស់​ពួកគេឡើយ ដោយក្លិបអ៊ីតាលីមួយនេះ កំពុងតែចង់បានកីឡាករទាំងពីរនោះ ត្រឡប់មកកាន់ក្លិបវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា​ ប្រធានក្លិប Juventus លោក Bappe Morata មានបំណងចង់បានខ្សែប្រយុទ្ធ Alvaro Morata និង ខ្សែបម្រើ Paul Pogba ត្រឡប់មកវិញ។ Morata បានចាកចេញ ពី Juventus តាំងពីឆ្នាំ ២០១៤ ទៅកាន់ Real Madrid ក្រោយពីបង្ហាញទម្រង់​លេងយ៉ាងល្អ រួចបន្តផ្លាស់មកកាន់តោខៀវ Chelsea កាលពីរដូវកាលមុន តែហាក់មិនជោគជ័យឡើយ ក្នុងការមកកាន់ Premier League នេះ។ ចំណែក​ Paul Pogba វិញ ទើបតែចាកចេញពី Juventus កាលពីឆ្នាំ ២០១៦ តែការលេងនៅ Man Utd ថ្វីបើមានទម្រង់លេងល្អ តែនៅមិនទាន់ជោគជ័យ ដូចនៅ Juventus ឡើយ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus ចង់នាំយក Alvaro Morata និង Paul Pogba ត្រឡប់មកវិញ នៅរដូវកាលក្រោយនេះ បន្ទាប់ពីកីឡាករទាំងពីររូបនេះ ហាក់មិនជោគជ័យជាមួយក្លិបថ្មីរបស់ពួកគេ នឹងមានបំណងចង់ស្វែងរកទ្រនំថ្មីផងនោះ។

មតិយោបល់