ព័ត៌មានកីឡា

Man Utd ត្រៀមទឹកប្រាក់ ២០៥លានអឺរ៉ូ ក្នុងការចរចារជាមួយ Real Madrid

ក្រុមបាល់ទាត់បីសាចក្រហម United កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការចរចារជាមួយក្រុមយក្ស Real Madrid ដើម្បីដោះដូរកីឡាករ នាពេលឆាប់ៗខាងមុខនេះ។

បើតាមប្រភពពត៌មានជាច្រើន នៅអាឡឺម៉ង់ និងនៅអង់គ្លេស បានឲ្យដឹងថា ក្រុមជើងឯក Europa League បីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់យ៉ាងច្រើនក្នងការដោះដូរកីឡាករជាមួយ Real Madrid។ ទំហំទឹកប្រាក់ដែលបីសាចក្រហម បានរៀបចំនោះ មានចំនួនដល់ទៅ ២០៥លានអឺរ៉ូ បូករួមជាមួយអ្នកចាំទី Devid De Gea មួយរូបទៀត ដើម្បីនាំយកកំពូលខ្សែប្រយុទ្ធដ៍ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo និង Alvaro Morata ពីក្រុមយក្ស Real Madrid។ នេះគឺជាការដោះដូរ ដ៍សំខាន់ ដែលក្រុម Man Utd មិនឲ្យមានការធ្វេសប្រហែសឡើយ ព្រោះក្លិប ចង់បាន Ronaldo ត្រឡប់មកវិញបំផុត ម្យ៉ាងវិញទៀត Morata ក៍ជាជម្រើសដែល Man Utd ចង់បានផងដែរ។

ក៍ប៉ុន្តែ សំណើរ នេះ មិនទាន់ប្រាកដថា នាយកប្រតិបត្តិក្រុម Real Madrid លោក Florentino Perez យល់ព្រមនៅឡើយទេ ព្រោះនាយកប្រតិបត្តិរូបនេះ កំពុងតែវីវក់យ៉ាងខ្លាំង ក្នុងរដូវវិស្សមកាលបាល់ទាត់នេះ។ យ៉ាងណាក៍ដោយ បើតាមការចុះផ្សាយរបស់សារពត៌មានទាំងអស់ជឿជាក់ថា Ronaldo នឹងត្រឡប់មកកាន់ Man Utd វិញ ស្របពេលដែល Morata ប្រហែលជាក្លាយជាកីឡាករចំណូលថ្មីរបស់ក្រុមបីសាចក្រហម Manchester United។

មតិយោបល់