ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងម្នាក់ ចងកសម្លាប់ខ្លួនធំក្លិនស្អុយបង្កការភ្ញាក់ផ្អើល!..

ភ្នំពេញៈ សាកសពរបស់បុរសម្នាក់ ដែលគេស្គាល់ថា រូបគាត់គឺជាសាស្ត្រាចារ្យផ្នែកកសិកម្មម្នាក់បង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និង ជាបណ្ឌិតផ្នែកកសិកម្មមកពីប្រទេសជប៉ុនផងដែរនោះ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់គាត់ទាល់តែសភាពសពហើម និងធំក្លិនស្អុយទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនោះ។

ហេតុការនេះ ដែរបានកើតឡើងនៅវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ ៤០ ផ្លូវលេខ ៧៩ បេតេ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ មាស សុទ្ធី អាយុ ៥២ឆ្នាំ មុខរបរជាសាស្រ្តា ចារ្យបង្រៀននៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និងជាបណ្ឌិតផ្នែកកសិកម្មកមកពីប្រទេសជប៉ុន បច្ចុប្បន្នស្នាក់ នៅផ្ទះកើតហេតុលើ។មុនពេលកើតហេតុ អ្នកជិតខាងបានធំក្លិនស្អុយយ៉ាងខ្លាំងចេញពីផ្ទះខាងលើ និង មិនបានឃើញ លោកសាស្ត្រាចារ្យរងគ្រោះចេញពីផ្ទះរយះពេល ៣ថ្ងៃមកហើយ និង ចាក់សោរជាប់ខាងក្នុង នោះ ដោយមានការសង្ស័យ ពួកគាត់ក៏បានទូរស័ព្ទទៅប្រាប់ស្ត្រីជាប្រពន្ធរបស់គាត់ដែលរស់នៅផ្ទះរបស់គាត់មួយទៀតជាមួយនិងកូន ៣នាក់ នៅឯបុរី ប៉េងហួត ផ្លូវជាសុផារ៉ា អោយមកមើល។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះស្រ្តីជាប្រពន្ធរបស់គាត់ក៏បាន មក និង ចាក់សោរចូលទៅខាងក្នុងផ្ទះ ទើបបានប្រទះឃើញប្តីរបស់គាត់ចងកសម្លាប់ខ្លនជាប់និងចម្រឹងបង្អួចក្នុងផ្ទះបាយ ខាងក្រោយស្លាប់បាត់ទៅហើយ មិនតែប៉ុណ្ណោះសភាពសពឡើងហើយនិងមានក្លិនស្អុយយ៉ាងខ្លាំង ទើបរាយការណ៍ទៅ ប្រាប់កម្លាំងមានសមត្ថកិច្ចឲ្យបានដឹង និង មានការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចជំនាញក៏បានចុះមកដល់ធ្វើកោសល្យវិច័យបានបញ្ជាក់ប្រាប់ថា <> ដោយសារតែរូបគាត់មានជំងឺស្ត្រេសប្រចាំកាយ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យទៅតាមប្របៃណី នៅវត្តសន្សំកុសល៕

មតិយោបល់