ព័ត៌មានកីឡា

តើល្ងាចនេះ បឹងកេត អាចវាយបក ណាហ្គាវើល បានទេ?

ការប្រកួតពានរង្វាន់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ បានឈានដល់វគ្គ​ ១/៤ ផ្តាច់ព្រ័ត្រ (ថ្នាក់ជាតិ) ជើងទី២ ដែលធ្វើឡើងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ខណ:ដែល បឹងកេត ត្រូវការវាយបកយកឈ្នះ ណាហ្គាវើល ចាប់ពី ២គ្រាប់ ឡើងដើម្បីទទួលបានកៅអីទៅវគ្គបន្ត។

ក្រៅពី បឹងកេត នឹង ណាហ្គាវើល ក៏នៅមាន ៣គូ ផ្សេងទៀតដែលត្រូវតតាំងគ្នាដណ្តើមកៅអីទៅវគ្គបន្តដូចគ្នា រួមមាន យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្របពេលដែល អង្គរថាយហ្គឺរ ត្រូវសងសឹក ភ្នំពេញក្រោន នឹង ព្រះខ័នរាជស្វាយរៀង ត្រូវទប់ទល់ជាមួយ ក្រសួងការពារជាតិ។

រង់ចាំមើលថាតើ​ បឹងកេត អាចយកឈ្នះលើ ណាហ្គាវើល លើសពី ២គ្រាប់បានទេ? ឫមួយក៏ ណាហ្គាវើល បន្តយកឈ្នះលើ បឹងកេត យើងនឹងតាមដានទស្សនាទាំងអស់គ្នា នាល្ងាចនេះ លើពហុកីឡដ្ឋានជាតិ ចាប់ពីវេលាម៉ោង ៦:៣០ នាទីល្ងាចតទៅ៕

ខាងក្រោមនេះជាតារាងប្រកួតជើងទី២ ថ្ងៃនេះ៖

ខាងក្រោមនេះជាតារាងលទ្ធផលការប្រកួតជើងទី១៖

មតិយោបល់