ថ្វីបើនាំមុខលើគូប្រកួតមុនក៍ដោយ តែក្រុមកំពូលតារាង Laliga អ្នកមានបុណ្យ Barcelona ឆិតស្គាល់បរាជ័យក្រោមថ្វីជើង Celta Vigo ប្រសិនបើកាតក្រហម ដែល Sergio Roberto ទទួបាននោះ មិនកៀកបញ្ចប់ការប្រកួតទេនោះ។
Barcelona នៅតែបន្តឈរកំពូលតារាង Laliga ដដែល ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ គិតមកត្រឹមសប្តាហ៍ទី៣៣ នេះ ដោយមានតែឈ្នះ និងស្មើប៉ុណ្ណោះ។ យ៉ាងណាវិញ បើក្រឡេកមើល ការប្រកួតយប់មិញនេះ នៅទឹកដី Celta Vigo ក្រុម Barcelona នៅតែធ្វើបានល្អ ដោយស៊ុតបញ្ចូលទី នាំមុខម្ចាស់ផ្ទះ ដល់ទៅ២លើក ពោលកីឡាករវ័យក្មេងបារាំង Ousmane Dembele ស៊ុតនាំមុខ១គ្រាប់មុន នៅនាទីទី៣៦ តែត្រូវបានតាមស្មើមកវិញ ដោយការស៊ុតរបស់កីឡាករ Jonny នៅនាទីទី៤៥។
Barcelona បន្តការនាំមុខជាលើកទី២ នៅនាទីទី៦៤ ដោយការស៊ុតរបស់កីឡាករ Francicso Alcacer តែនៅនាទីទី៧១ Sergio Robeto ទទួលបានកាតក្រហម ជាហេតុធ្វើឲ្យ Barcelona ធ្លាក់ក្នុងសភាពយ៉ាប់យឺនយ៉ាងខ្លាំង។ រហូតដល់នាទីទី Iago Aspas បានស៊ុតតាមស្មើឲ្យក្រុម Celta Vigo វិញ ខណៈការវាយលុកជាច្រើនលើកផ្សេងទៀត មិនទទួលបានលទ្ធផលឡើយ ជាហេតុធ្វើឲ្យក្រុមទាំង២ បញ្ចប់ត្រឹមលទ្ធផល ២-២ ។
ដូច្នេះហើយ ក្រុម Barcelona នៅតែរក្សាកំណត់ត្រា មិនចាញ់នៅ Laliga ដដែល ដោយកំពុងនាំមុខ ១២ពិន្ទុ លើក្រុម Atletico Madrid ដែលសល់១ប្រកួតក្នុងដៃយប់នេះ។
https://www.youtube.com/watch?v=HIPQ87MJV80
មតិយោបល់