ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងដ៏ខ្លាំងក្លា នឹងវាយប្រហារឆ្ពោះទៅកាន់ប្រទេសជប៉ុន

ជប៉ុន: តាមសេចក្ដីរាយការណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ បានវាយលុកឆ្ពោះទៅកាន់ប្រទេសជប៉ុន ខណ:ទីភ្នាក់ងារឧតុនិយមក្នុងប្រទេស បានព្រមានពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ដែលបណ្ដាលឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានលុបចោលជើងហោះហើររបស់ពួកគេ។ នេះបើយផងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

ព្យុះទីហ្វុងឈ្មោះថា Shanshan ត្រូវបានគេរំពឹងថា នឹងវាយប្រហារចម្ងាយតិចជាង ១៥០ គីឡូម៉ែត្រពីក្រុងតូក្យូ នៅពាក់កណ្ដាលអធ្រាត្រថ្ងៃពុធនេះ។

ទីភ្នាក់ងារឧតុនិយម បាននិយាយថា ព្យុះទីហ្វុងនេះ នឹងមកជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន ជាក់ស្ដែងគឺទីក្រុងតូក្យូតែម្ដង ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងខេត្តជាច្រើន ចាប់ពីថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍។

ព្យុះនេះ អាចបណ្តាលឲ្យមានការបាក់ដីផងដែរ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ ៣៥០ មីល្លីម៉ែត្រលើតំបន់ក្នុងទីក្រុងតូក្យូ មិនតិចជាងរយ:ពេល ២៤ ម៉ោងនោះទេ៕

មតិយោបល់