ព័ត៌មានកីឡា

Ronaldo ស្នើ Marcelo ឲ្យផ្លាស់មក Juventus

កីឡាករដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្របខណ្ឌកំពូល​ប្រទេសអ៊ីតាលី Cristiano Ronaldo កំពុងតែព្យាយាមណែនាំអតីតមិត្តរួមក្រុម និងជាដៃគូយ៉ាងល្អរបស់គេឲ្យផ្លាស់មកកាន់ Juventus ដែរ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា​​ Ronaldo បានព្យាយាមអន្ទងហៅ Marcelo ឲ្យផ្លាស់មកកាន់ក្រុមសេះបង្កង់ Juventus ក្នុងពេលឆាប់ៗនេះ។ Marcelo គឺជាកីឡាករមួយរូបដែលលេងយល់​ចិត្តយល់ថ្លើមគ្នាយ៉ាងខ្លាំងជាមួយ នឹង Ronaldo ក៍ប៉ុន្តែ រដូវកាលថ្មីនេះ ពួកគេទាំង២ បានចែកផ្លូវគ្នាដើរហើយ ក្រោយពី Ronaldo ផ្លាស់មកកាន់ Juventus ។ យ៉ាងណាក៍ដោយ Ronaldo នៅតែរំពឹងយ៉ាងមុតមាំថា Marcelo នៅតែបន្តជាដៃគូរបស់គេដដែល ពោលកីឡាករប្រេស៊ីលរូបនេះ ច្បាស់ជាយល់ព្រមផ្លាស់ទៅកាន់ក្រុម Juventus ជាក់ជាមិនខាន។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងព្យាយាមធ្វើយ៉ាងណាឲ្យ​តីតមិត្តរួមក្រុមរបស់គេ Marcelo ផ្លាស់មកកាន់ក្រុមសេះបង្កង់ Juventus​ ដើម្បី​បន្តធ្វើព្យុះភ្លៀងនៅអ៊ីតាលីទៀត។

មតិយោបល់