ក្រុមតោខៀវ Chelsea នៅតែមិនបន្តផ្តល់ឱកាសឲ្យលោក Antonio Conte ក្នុងការដឹកនាំក្រុមបន្តទៀតឡើយ ដោយក្លិបសម្រេចចិត្តឲ្យគ្រូសញ្ជាតិអ៊ីតាលីរូបនេះ ចាកចេញ បន្ទាប់ពីសម្លឹងឃើញគ្រូថ្មី។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា លោក Roman Abramovic ប្រធានក្លិប Chelsea បានទុកពេល ៤៨ម៉ោងសម្រាប់លោក Antonio Conte ក្នុងការចាកចេញពីក្លិប។ ប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា ការសម្រេចឲ្យលោក Conte ចាកចេញនេះដែរ ដោយសារតែលោក Abramovic បានឈានដល់ការព្រមព្រៀងមួយជាមួយអតីតគ្រូ របស់ក្រុម Barcelona លោក Luis Enrique ដើម្បីមកដឹកនាំក្រុមជំនួសលោក Conte នៅរដូវកាលក្រោយនេះ។

ការបញ្ចប់តួនាទី របស់លោក Conte នេះដែរ វាហាក់ដូចជាការខុសឆ្គងមួយ ព្រោះថា ២រដូវកាលក្រោមការដឹកនាំរបស់គ្រូរូបនេះ ក្រុមតោខៀវ Chelsea បានឈ្នះពាន ២ដោយរដូវកាលទី១ ឈ្នះ Premier League និង រដូវកាលទី២នេះ ឈ្នះ FA Cup ។ យ៉ាងណាក៍ដោយ មូលហេតុចម្បងដែលធ្វើឲ្យលោក Roman Abramivic សម្រេចចែកផ្លូវជាមួយលោក Antonio Conte នោះគឺការរបូត Champion League រដូវកាលក្រោយ ជាហេតុធ្វើឲ្យមហាសេដ្ឋីរុស្ស៊ីរូបនេះ ត្រូវរកអ្នកថ្មី មកបំពេញមហិច្ចតារបស់លោក។
ដូច្នេះហើយ សល់រយៈពរល ៤៨ ម៉ោងទៀតប៉ុណ្ណោះ សម្រាប់លោក Antnio Conte ខណៈលោក Luis Enrique កំពុងត្រៀមខ្លួនមកជំនួសតំណែងគ្រូបង្វឹកក្នុងពេលឆាប់ៗនេះ។

មតិយោបល់