ព័ត៌មានកីឡា

Real ដាក់គោលដៅទី១ ទិញ Hazard

ក្រុមអធិរាជស Real Madrid បានត្រៀមរួចហើយ ក្នុងការដោះដូរកីឡាករជា​លក្ខណ:ទ្រង់ទ្រាយធំ នៅរដូវក្តៅខាងមុខនេះ ខណ:កីឡាករដែលក្រុមយក្ស​អេស្ប៉ាញមួយនេះ ត្រៀមនាំយកដំបូងគេនោះ គឺ Eden Hazard ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា លោក Florentino Perez ប្រធានក្លិប Real Madrid បានរៀបចំសំណើរគ្រប់បែប​យ៉ាងហើយ ក្នុងការទិញយកកីឡាករប៊ែលហ្ស៊ិក Eden Hazard ពីក្រុមតោខៀវ Chelsea ។ ជាការពិតណាស់ Hazard កំពុងតែឡើងជើងយ៉ាងខ្លាំង នាពេល​បច្ចុប្បន្ននេះ ជាពិសេសការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាហេតុធ្វើឲ្យ​ Real Madrid នៅតែបន្តចង់បានកីឡាករឆ្នើមរូបនេះដដែល។ ម្យ៉ាងវិញទៀត ក្រឡេកមើល Hazard វិញ ទំនងជាចង់ផ្លាស់ទៅកាន់ Real Madrid ខ្លាំងណាស់ ព្រោះថា រូបគេមិបានបន្តកុងត្រាថ្មី ជាមួយ Chelsea ឡើយ គិតមកទល់​ពេលនេះ ដែលមានន័យថា Hazard អាចចាកចេញបានគ្រប់ពេល​ប្រសិនបើត្រូវរ៉ូវជាមួយក្លិបណាមួយនោះ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid នឹងដាក់គោលដៅទិញយក Eden Hazard នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ខណ:ក្នុងក្រុមវិញ នឹងមានការរុះរើកីឡាករ​ក្នុងលក្ខណ:ទ្រង់ទ្រាយធំមួយជាក់ជាមិនខាន។

មតិយោបល់