ការប្រកួតពានរង្វាន់ Euro U-21 កាលពីម្សិលមិញ ដោយក្រុម ជម្រើសជាតិអេស្ប៉ាញ អាយុក្រោយ ២១ ឆ្នាំ បានយកឈ្នះ ជម្រើសជាតិអៀរឡង់ខាងជើង ដោយលទ្ធផល ៥ទល់៣ បន្តរក្សាកំណត់ឈ្នះឈ្នះគ្រាប់ការប្រកួត។
គ្រាប់បាល់ជ័យជម្នះរបស់យុវជនអេស្ប៉ាញ រកបានដោយកីឡាករ ២ រូប រួមមាន Mikel Oyarzabal រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ១៥ នឹង ៤៤ ខណៈដែលកីឡាករវ័យក្មេង Borja Mayoral របស់ក្រុមយក្យ Real Madrid រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទី ៤៧, ៧៥ នឹង ៨៤ ស្របពេលដែល ៣ គ្រាប់របស់អៀរឡង់ខាងជើង រកបានដោយLiamDonnelly ២ គ្រាប់ម្នាក់ឯង នៅនាទី ៣០ ដោយការទាត់បាល់ ១១ មែត្រ នឹងនាទី ៤៥ ហើយកីឡាករShayneLavery រកបានមួយគ្រាប់ នៅនាទី ៦៨។
សូមបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួត ៥ លើក U-21 អេស្ប៉ាញ មិនទាន់ស្គាល់ពាក្យចាញ់ នឹងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តង ដោយកំពុងឈរកំពូលតារាង នៃពូល ២ ពានរង្វាន់ Euro U-21៕
https://www.youtube.com/watch?v=V4ZJw2nizMQ
មតិយោបល់