ព័ត៌មានកីឡា

តោះ! មកមើលអនាគត់ Neymar របស់ Real Madrid រកគ្រាប់បាល់ដំបូងឲ្យក្រុម Flamengo តិចមើល(វីដេអូ)

ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ១៧ឆ្នាំ Vinicius Junior ធ្វើបានយ៉ាងល្អ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Flamengo ដោយរកបាន ១គ្រាប់ ឲ្យក្រុមប្រេស៊ីលមួយនេះ ក្នុងការប្រកួតជាមួយក្រុម Palestino ។

Vinicius Junior នៅរដូវកាលក្រោយនេះ នឹងត្រូវផ្លាស់មកកាន់ Real Madrid ហើយ បន្ទាប់ពីរូបគេ មានវ័យ១៨ឆ្នាំ ពេញលេញ។ ជាក់ស្តែងណាស់ ក្នុងការបង្ហាញខ្លួនលើកដំបូង ឲ្យក្រុម Flamengo ខ្សែប្រយុទ្ធអនាគត់របស់ក្រុមយក្ស Real Madrid កីឡាករ Vinicius Junior បានស៊ុតបញ្ចូលទីបាន ១គ្រាប់យ៉ាងល្អឲ្យក្លិបថ្មី។ Real Madrid បានទិញ កីឡាករវ័យ ១៧ឆ្នាំរូបនេះ ក្នុងតម្លៃ ៤៥លានអឺរ៉ូ កាលពីខែឧសភា កន្លងមក តែមិនទាន់អាចមកលេងនៅក្រុមយក្សអេស្ប៉ាញនេះបានឡើយ ដោយសារតែ អាយុរបស់កីឡាករវ័យក្មេង រូបនេះមិនទាន់គ្រប់ ១៨ឆ្នាំនៅឡើយ ជាហេតុមិនអាចនាំយកមក នៅរដូវកាលនេះឡើយ។

ដោយហេតុនេះហើយ ក្រុម Flamengo បានខ្ចីជើង កីឡាករវ័យក្មេង Vinicius Junior ពីក្រុម Real Madrid ដើម្បីយកខ្សែប្រយុទ្ធរូបនេះ ទៅបណ្តុះបន្ថែម ឲ្យមានសមត្ថភាព កាន់តែប្រសើរឡើង។ ដូច្នេះហើយ តាមរយៈ ការបង្ហាញវត្តមានលើកដំបូងឲ្យក្រុម Flamengo បង្ហាញឲ្យឃើញថា Vinicius Junior នឹងក្លាយជាខ្សែប្រយុទ្ធ ដ៍មុតស្រួចមួយរូបនាពេលអនាគត់។

តោះ! មកទស្សនា ការស៊ុតបញ្ចូលទី ១គ្រាប់ ក្នុងការបង្ហាញខ្លួនដំបូងឲ្យក្រុម Flamengo ខាងក្រោមនេះទាំងអស់គ្នា៖

//www.youtube.com/watch?v=jeMO4C0Vy0I

មតិយោបល់