ព័ត៌មានកីឡា

អាសុីអឺរ៉ុប យូណាយធីត លុត ព្រះខ័នរាជស្វាយរៀង ដល់ក្នុងដីយ៉ាងចាស់ដៃ(វីដេអូ)

ក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត បានយកឈ្នះ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៦ទល់១ ក្នុងជំនួបសប្តាហ៍ទី១៧ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាកីឡដ្ឋានខេត្តស្វាយរៀង កាលពីម្សិលមិញ។

គ្រាប់បាល់ជ័យជម្នះយ៉ាងច្រើនលើសលប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករចាស់វស្សា ម៉ាត់ ហូសាន់ ២គ្រាប់ នៅនាទី៩ នឹង៤៦ ស្របពេលដែលខ្សែបម្រើ MOMOH រកបាននៅនាទី៦៦​ ចំណែកកីឡាករវ័យក្មេង បិន ឧត្តម រកបាននៅនាទី៧០ នឹងកីឡាករ Top Soccer សញ្ជាតិនីហ្សេរីយ៉ា PRIVAT រកបាន ២គ្រាប់ នៅនាទី៧៤ នឹង ៩០៎ ខណ:ដែលគ្រាប់បាល់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករជប៉ុន RYOTA នៅនាទី៨៩ ។

ដូច្នេះនេះគឺជារឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយដែលក្រុមខា្លំង ព្រះខ័នរាជស្វាយរៀង ទទួលបរាជ័យច្រើនគ្រាប់ ពីសំណាក់ក្រុម នៃសកលវិទ្យាល័យ នៅក្នុងទឹកដីរបស់ខ្លួនឯងទៀតផង៕

https://www.youtube.com/watch?v=8zIX4NE6ft4

មតិយោបល់