ក្រុមសេះបង្កង់ Juventus នឹងមិនលក់ខ្សែបម្រើ Miralem Pjanic ឲ្យក្រុម អធិរាជស Real Madrid ឡើយ ខណៈក្លិបជើងឯកអ៊ីតាលីមួយនេះ ត្រៀមតម្លើងប្រាក់ពលកម្មបន្ថែមដល់កីឡាកររូបនេះទៀត។
បើតាមការចុះផ្សាយរបស់ Sky ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ការស្នើរបស់ក្រុម Real Madrid ក្នុងការមកប្រមាញ់ Miralem Pjanic ត្រូវបានក្រុមសេះបង្កង់ Juventus បដិសេធ មិនលក់ឡើយ។ ក្នុងនោះដែរ Juventus នឹងតម្លើងប្រាក់ឈ្នួល Pjanic ពី ៤,៥ លានអឺរ៉ូ ក្នុង១ឆ្នាំ ទៅជា ៦,៥លានអឺរ៉ូ ក្នុងមួយឆ្នាំវិញ ពោល Pjanic នឹងកើនប្រាក់ឈ្នួលចំនួន២លានអឺរ៉ូ។
Pjanic ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ក្លិបធំៗជាច្រើន ទាំងនៅអេស្ប៉ាញ និង អង់គ្លេស ក៍ប៉ុន្តែ Juventus មិនលក់ចេញឡើយ ព្រោះថា Pjanic ជាកម្លាំងដ៍សំខាន់របស់ក្លិប មិនអាចខ្វះបានឡើយ។
ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នឹងបន្តឲ្យ Miralem Pjanic លេងក្នុងក្លិបជើងឯកអ៊ីតាលីនេះ បន្តទៀត ព្រមទាំងបន្ថែមប្រាក់ឈ្នួលច្រើនជាងមុនដល់កីឡាកររូបនេះផងដែរ។
មតិយោបល់