Post News Media ព័ត៌មានកីឡា Higuain បញ្ជា...

Higuain បញ្ជាក់ពីមូលហេតុជ្រើសយក AC Milan មិនទៅ Chelsea

រវាង AC Milan និង Chelsea ច្បាស់ណាស់នាពេលបច្ចុប្បន្ននេះ Chelsea គឺជាក្រុមដែលមានភាពល្បីល្បាញជាង ខណ:កីឡាករជាច្រើនចង់ទៅលេងនៅ​អង់គ្លេសច្រើនជាងអ៊ីតាលី។

យ៉ាងណាវិញ បើតាមការចុះផ្សយរបស់ ESPN reports បានឲ្យដឹងថា ខ្សែប្រយុទ្ធ Gonzalo Higuain បានពន្យល់ពីហេតុផលដែលរូបគេ មិនផ្លាស់ទៅ​កាន់ក្រុមតោខៀវ Chelsea ហើយងាកមកចាប់អារម្មណ៍លេងឲ្យក្រុមបិសាចក្រ​ហម AC Milan វិញ។ Higuain បានប្រាប់បណ្តាញសារពត៌មានថា៖ មូលហេតុដែលរូបគេ បដិសេធ Chelsea ដោយសារតែ នៅអង់គ្លេស មានតែលោក Sarri ម្នាក់ប៉ុណ្ណោះ ដែលចង់បានរូបគេ ចំពោះក្លិបនិងអ្នកគាំទ្រ មិនចង់បាន Higuain ឡើយ។

ក៍ប៉ុន្តែ នៅ AC Milan វិញ មានភាពខុសគ្នា មិនថាឡើយ គ្រូបង្វឹក ក្លិប និងអ្នកគាំទ្រឡើយ សុទ្ធសឹងតែចង់បានរូបគេឲ្យ​ក្លាយ​ជាសមាជិករបស់ក្លិបគ្រប់គ្នា។ Higuain បានបញ្ជាក់បន្ថែមទៀតថា ថ្វីបើ Chelsea ល្បីជាង តែ AC Milan ក៍មិនអន់ឡើយ ម្យ៉ាងនៅអ៊ីតាលី ពេលបច្ចុប្បន្ន​នេះ កំពុងល្បីល្បាញជាងមុន ជាហេតុធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះ មិនចង់ចាកចេញឡើយ។

ដូច្នេះហើយ ហេតុផលតែមួយខាងលើនេះ គឺជារឿងដ៍ចម្បងមួយ ដែលធ្វើឲ្យ Gonzalo Higuain មិនផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea ហើយងាកមក​លេងឲ្យក្រុម AC Milan វិញ។