ព័ត៌មានជាតិ

សូមបងប្អូន ធ្វើដំណើរផ្លូវជាតិលេខ ៤ មេត្តាវាងផ្លូវ ដោយសារជំនន់ទឹកភ្លៀង បានបង្កឲ្យលិចផ្លូវ..

កំពង់ស្ពឺៈ យោងតាមរដ្ឋបាលស្រុកភ្នំស្រួច នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា គិតត្រឹមម៉ោង ១០ព្រឹកនេះ ស្ថានភាពទឹកជំនន់ផ្លូវជាតិលេខ៤ ត្រង់ចំណុច គីទ្បូម៉ែត្រលេខ ៩០ និងស្ពានអូរគគីរ បន្តឡើងវិញហើយ ការធ្វើចរាចរណ៍ត្រូវបានផ្អាកបណ្តោះអាសន្ន ។ បងប្អូនដែលធ្វើដំណើរអាចវៀងតាមផ្លូវជាតិលេខ៣ ឬ ផ្លូវលេខ ៤១ ផ្សារថ្នល់ទទឹង។

រដ្ឋបាលស្រុក នឹងជូនដំណឹងឡើងវិញនៅពេលទឹកស្រក៕

មតិយោបល់