ខ្សែការពារដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុម Barcelona កីឡាករ Gerard Pique បានប្រាប់អ្នកសារពត៌មាន ពីអារម្មណ៍របស់គេពិត ជាមួយក្រុម Barcelona និងអតីតក្លិបចាស់របស់គេ នៅអង់គ្លេស បិសាចក្រហម Manchester United ។
Gerard Pique បានចាកចេញពីក្រុមបិសាចក្រហម Manchester United មកកាន់ក្រុម FC Barcelona កាលពីឆ្នាំ ២០០៨ ក្នុងជំនាន់ការដឹកនាំរបស់លោក Sir Alex Fergusen ។ ខ្សែការពារឆ្នើមអេស្ប៉ាញរូបនេះ បានថ្លែងប្រាប់អ្នកសារពត៌មាននាពេលថ្មីៗនេះថា៖ Barcelona ជាទ្រនុំមួយដែលប្រសើរបំផុតមួយ ដែលបានជួយជ្រោមជ្រែងរូបគេ ឲ្យទទួលបានភាពល្បីល្បាញមកទល់ពេលបច្ចុប្បន្ននេះ ខុសប្លែកពីនៅ Man Utd ដែលមិនសូវផ្តល់ឱកាសដល់រូបគេប៉ុន្មានឡើយ។
Pique បានឲ្យដឹងទៀតថា៖ កាលនៅ Man Utd រូបគេហាក់មិនទទួលបានទំនុកចិត្តពីលោក Fergusen ឡើយ ពោលគ្រូឆ្នើមរូបនេះ សម្លឹងឃើញតែ Rio Ferdinand ប៉ុណ្ណោះ ជាហេតុធ្វើឲ្យរូបគេ សម្រេចចិត្តមកចូលរួមជាមួយក្រុម Barcelona កាលពីឆ្នាំ ២០០៨ ។ យ៉ាងណាវិញ Pique ពិតជាសប្បាយចិត្តណាស់ ដែលរូបគេសម្រេចចិត្តត្រូវដែលយល់ព្រមមកលេងឲ្យក្រុម Barcelona ហើយធ្វើឲ្យរូបគេទទួលបានភាពល្បីល្បាញមកទល់នឹងពេលបច្ចុប្បន្ននេះ។
ដូច្នេះហើយ Gerard Pique មិនសោកស្តាយឡើយ ដែលចាកចេញពីក្រុម បិសាចក្រហម Manchester United ហើយមកលេងឲ្យក្រុម Barcelona រហូតមកដល់នាពេលបច្ចុប្បន្ននេះ។
មតិយោបល់