បុគ្គលិកនៅក្លឹប Arsenal បានដាក់ពាក្យលាឈប់ពីការងារ ដើម្បីជាការជម្រុញចិត្តនិងទុកប្រាក់ឱ្យលោក Arsene Wenger ទិញកីឡាករចំណូលថ្មីមករួមក្រុមនៅរដូវកាលថ្មីនេះ។
សំបុត្ររបស់បុគ្គលិកនៅក្លឹប Arsenal ដែលដាក់ពាក្យឈប់ និងហេតុផលដែលគួរឱ្យអស់សំណើចនេះ បានធ្វើឱ្យមានមតិជាច្រើនរិះគន់ដល់ក្លឹបកាំភ្លើងធំ ថាពិតជាត្បិតត្បៀតខ្លាំងដល់ថ្នាក់នេះផង។ ក្នុងសំបុត្រនេះ ហេតុផលទុកប្រាក់ដើម្បីជម្រុញចិត្ត Wenger ទិញកីឡាករថ្មីគឺជារឿងមួយដែលគេចាប់អារម្មណ៍ជាងគេ។
សូមបញ្ជាក់ថា Arsenal រដូវកាលនេះ ២ប្រកួតដំបូងមិនទាន់រកឃើញជ័យជម្នះនោះទេ ដោយប្រកួតដំបូងចាញ់ក្រុម Liverpool ៤-៣ និងប្រកួតទី២ស្មើជាមួយក្រុម Leicester City ០-០ ៕
មតិយោបល់