បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Neymar បានយល់ព្រមក្នុងការសម្បទាន បាល់១១ម៉ែត្រត្រឡប់ទៅឲ្យមិត្តរួមក្រុម Edinson Cavani វិញនោះ បង្ហាញឲ្យឃើញថា Neymar ពិតជាកីឡាករដ៍ល្អមួយរូបដែលមិនចង់មកដណ្តើមតំណែងរបស់អ្នកណាម្នាក់ឡើយ នៅ Paris Saint Germain ។
ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុម Troyes យប់មិញនេះ ក្រុម Paris Saint Germain បានបន្តយកឈ្នះ ក្នុងលទ្ធផល ២-០ បន្តទៀត។ ក៍ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះ មានការទាត់បាល់ ១១ម៉ែត្រ១គ្រាប់នៅនាទីទី៤១ ដែលក្រុម Paris Saint Germain ធ្វើមិនបានសម្រេចឡើយ។ ក៍ប៉ុន្តែ មិនមែនជា Neymar ឡើយដែលទាត់បាល់នេះ Cavani វិញទេ ដែលធ្វើមិនបានសម្រេចគ្រាប់បាល់នេះ។ ទាក់ទងទៅនឹងការប្រគល់បាល់ ១១ម៉ែត្រឲ្យទៅ Cavani វិញនេះ ពិតជារឿងដ៍ភ្ញាក់ផ្អើលមួយ ព្រោះថា កាលពីដើមរដូវកាលកន្លងមក តំណែងអ្នកទាត់បាល់ ១១ម៉ែត្រនេះ បានបង្កនូវភាពរកាំរកូសរវាង Cavani និង Neymar ។
ម្យ៉ាងវិញទៀតនោះ ម្ចាស់ក្លិប Paris Saint Germain បានរកដំណោះស្រាយដ៍ល្អមួយ តាមរយៈការផ្តល់លុយ ១លានអឺរ៉ូ ដល់ Cavani ដើម្បីសម្បទានបាល់ ១១ម៉ែត្រទៅឲ្យ Neymar ផងដែរ។ យ៉ាងណាវិញ សម្រាប់យប់មិញនេះ Neymar បានយល់ព្រម ផ្តល់បាល់ ១១ម៉ែត្រត្រឡប់ទៅឲ្យ Cavani វិញ តែខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ បែរជាធ្វើឲ្យរបូតគ្រាប់បាល់នេះវិញ។ ក៍ប៉ុន្តែ Paris Saint Germain នៅតែអាចរកគ្រាប់បាល់បាន២ គ្រាប់វិញដដែល ដោយការស៊ុតរបស់ Neymar នៅនាទីទី៧៣ ខណៈ Cavani អាចរកគ្រាប់បាល់សងវិញ នៅនាទីទី ៩០ តាមរយៈការបញ្ជូនបាល់យ៉ាងល្អ របស់ Neymar ។
ដូច្នេះហើយ ការប្រគល់បាល់ ១១ម៉ែត្រ ទៅឲ្យ Cavani ស៊ុតវិញនេះ គឺជារឿងដ៍ល្អមួយ ដែល Neymar ចង់បញ្ចប់ភាពល្អក់កករ ក្នុងចិត្តរបស់មិត្តរួមក្រុម នាពេលកន្លងមក តែអ្វីដែលមិនដូចចិត្តវិញនោះ គឺ Cavani បែរជាស៊ុតមិនចូលវិញ។
https://www.youtube.com/watch?v=atnjrUzgG_s
មតិយោបល់