ព័ត៌មានកីឡា

Real Madrid: ក្លិបមិនបានមើលរំលង Asensio ឡើយ តែដោយសារកីឡាករ​ផ្ទាល់ប៉ុណ្ណោះ

ការផ្តល់អាវលេខ៧ ទៅឲ្យខ្សែប្រយុទ្ធវ័យក្មេង Mariano Diaz ត្រូវបានមហាជន​ជាច្រើន ចោទជាសំណួរទៅកាន់ក្រុម Real Madrid ថាហេតុអ្វី មិនផ្តល់អាវលេខ ៧ នេះ ដល់ Marco Asensio វិញ?

ជាការពិតណាស់ Marco Asensio គឺជាអ្នកនាំលេងម្នាក់របស់ក្រុម Real Madrid ពោលបន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ទៅ កីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ សាកសមបំផុតក្នុងការពាក់អាវលេខ ៧ នេះ។ យ៉ាងណាវិញ Real Madrid បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្លិប​យក្សអេស្ប៉ាញមួយនេះ បានប្រគល់អាវលេខ៧ ទៅឲ្យកីឡាករ Mariano Diaz វិញ។

ទាក់ទងនឹងបញ្ហានេះដែរ ប្រធានក្លិប Real Madrid លោក​ Florentino Perez បានប្រាប់ Sky Sports ថា៖ ដំបូងឡើយក្លិប មានគម្រោងផ្តល់អាវលេខ ៧ នេះ ទៅឲ្យ Marco Asensio ប៉ុណ្ណោះ ព្រោះថាសមត្ថភាព របស់គេ អាចជំនួស Ronaldo បាន។ ក៍ប៉ុន្តែ Asensio បានបដិសេធ មិនព្រមទទួល ដោយបន្តពាក់​អាវលេខ ២០​​ របស់គេដដែល ដោយហេតុផលថា រូបគេមិនទាន់សាកសម នឹងពាក់អាវលេខវីរបុរសរបស់ក្លិបឡើយ។ ដោយហេតុផលនេះហើយ ក្លិបបានសម្រេចចិត្តផ្តល់អាវលេខ ៧ នេះទៅ Mariano Diaz វិញ បន្ទាប់ពីទិញកីឡាកររូបនេះ ពី Lyon ត្រឡប់មកវិញ។

ដូច្នេះហើយ Real Madrid មិនបានមើលរំលងអាវលេខ ៧ ចំពោះ Marco Asensio ឡើយ ក៍ប៉ុន្ត សាមីកីឡាករប៉ុណ្ណោះ ដែលមិនព្រមទទួល ជាហេតុធ្វើឲ្យ​ក្លិបបង្វែរលេខ៧ នេះទៅឲ្យកីឡាករផ្សេងវិញ។

មតិយោបល់