កាលពីព្រឹកមិញ ក្រុមម្ចាស់ផ្ទះ DC United បានយកឈ្នះភ្ញៀវ Toronto FC ដោយលទ្ធផល ១ទល់០ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសWayneRooney ក្នុងជំនួបសប្តាហ៍ទី៣២ ដោយការទាត់បាល់ free kick ពីចំងាយ។
ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ តែងតែជួយក្រុមឲ្យទទួលជ័យជម្នះជារឿយៗ ទាំងការរកគ្រាប់បាល់ នឹងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ។ ជាក់ស្តែង ១គ្រាប់ របស់អតីតកីឡាករ បីសាចក្រហម Manchester United នៅនាទីទី ១៨ ដែលជាការទាត់បាល់ពិន័យ (free kick) ពីចំងាយយ៉ាងល្អ បានធ្វើក្រុមប្រកបអាជីពនៅក្របខណ្ឌកំពូលសហរដ្ឋអាមេរិក ទទួលបាន ៣ពិន្ទុ បន្ថែមនាជំនួបសប្តាហ៍ទី ៣២ ។
សូមរំលឹកថា Rooney បានចាកចេញពីក្រុម Everton មកចូលរួមជាមួយ DC United តាំងពីដើមរដូវកាល ២០១៨ មកម្លេះ នឹងបានបង្ហាញខ្លួន ១៨លើក រកបាន ១០គ្រាប់ ផងដែរ៕
មតិយោបល់