អ្នកចាត់ការក្រុមបីសាចក្រហម Manchester United បានក្លាយជាអ្នកចាំទីលើកដំបូង ក្នុងអាជីពឲ្យក្រុម Team Ferdinand ទល់នឹងក្រុម Team Sherrer នាព្រឹត្តិការណ៍សប្បុរសធម៌ Game4Grendfell នៅ Loftus Road ។
ព្រឹត្តិការណ៍ Game4Grwndfell គឺជាការប្រកួតរបស់កីឡាករវ័យចំណាស់ នៅអង់គ្លេស ដើម្បីរៃអង្គាសប្រាក់ជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ឆេះអាគារ កាលពីខែមិថុនា កន្លងមក។ ជាក់ស្តែងណាស់ លោក Jose Mourinho ត្រូវបានប្តូរចូលជំនួស អ្នកចាំទីជើងចាស់អង់គ្លេស Devid Jame នៅនាទីទី ៦៣ ដោយបានបង្ហាញឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីឃើញវត្តមានរបស់អ្នកចាត់ការក្រុម បីសាចក្រហម Manchester United រូបនេះ។ ការប្រកួតស្មើរវាងក្រុមទាំង២ បានឈានដល់ការទាត់បាល់ ១១ម៉ែត្រ ខណៈលោក Mourinho ចាប់មិនបាន១គ្រាប់ឡើយ ក្នុងចំណោម៥គ្រាប់ ខណៈលោកក៍បានស៊ុតចូល១គ្រាប់វិញផងដែរ។
ក្រោយចប់ការប្រកួតលោក Jose Mourinho បាននិយាយថា លោកគូឲួរតែរៀនពីរបៀបចាំទីឲ្យបានប្រសើរជាងនេះ ពីសំណាក់កូនក្រុមរបស់លោក គឺ Devid De Gea និង Sergio Romero។
តោះ! មកទស្សនាសកម្មភាពរបស់លោក Jose Mourinho ក្នុងនាមជាអ្នលចាំទីឲ្យ Team Ferdinand ខាងក្រោមនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=WpwMkC5GqoA
មតិយោបល់