ព័ត៌មានកីឡា

Aubameyang រកបាន ២គ្រាប់ យប់មិញ ពេលនេះឡើងឈរកំពូលតារាង Top scorers

ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង (Gabon) Pierre-Emerick Aubameyang រកបាន ២​ គ្រាប់ ក្នុងការជួយឲ្យក្រុមកាំភ្លើងធំ Arsenal ទទួលជ័យជម្នះលើ Tottenham Hotspur ដោយលទ្ធផល ៤ ទល់ ២ កាលពីយប់មិញលើកីឡដ្ឋាន Emirates នាទីក្រុងឡុងដ៍។

គ្រាប់បាល់នាំមុខរបស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករវ័យ ២៩ ឆ្នាំ Aubameyang នៅនាទីទី ១០ (១១មែត្រ) នឹង ៥៦ ចំណែក ២ គ្រាប់ ផ្សេងទៀតរកបានដោយខ្សែប្រយុទ្ធបារាំង Alexandre Lacazette នៅនាទី ៧៥ នឹងកីឡាករ Lucas Torreira នៅនាទី ៧៧ ខណ:ដែលគ្រាប់បាល់របស់ក្រុមភ្ញៀវរកបានដោយខ្សែការពារ Eric Dier នៅនាទី ៣០ នឹងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane នៅ ៤ នាទីបន្ទាប់។

ក្នុងការរកបាន ២ គ្រាប់ នេះដែរធ្វើឲ្យ Aubameyang ឡើងមកឈរលេខ​ ១ នៃតារាងអ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ (Top scorers) នាក្របខណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី ១៤ នេះ ពោលគឺរកបាន ១០ គ្រាប់ ដែលតាមពីក្រោយដោយ Sergio Agüero, Raheem Sterling (Manchester City) នឹង Harry Kane ដែលមាន ៨ គ្រាប់ ដូចគ្នា៕

មតិយោបល់