ព័ត៌មានអន្តរជាតិ

យន្តហោះ UN ជម្លៀសពួកឧទ្ទាមរងរបួស Houthi ៥០ នាក់ ទៅកាន់អូម៉ង់

អូម៉ង់ៈ ក្រុមចម្រុះអារ៉ាប៊ីសាអ៊ូឌីត ប្រយុទ្ធប្រឆាំងនឹងចលនា Houthi នៅយេម៉ែន បាននិយាយថា ពួកឧទ្ទាមដែលរងរបួសចំនួន ៥០ នាក់ នឹងត្រូវគេជម្លៀសឲ្យទៅព្យាបាល នៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ តាមយន្តហោះដែលជាកម្មសិទ្ធិរបស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

សេចក្ដីប្រកាសនេះ បានកើតឡើងបន្ទាប់ពីលោក Martin Griffiths ដែលជាបេសកជនរបស់អង្គការសហប្រជាជាតិ ប្រចាំនៅយេម៉ែន បានស្នើសុំការរៀបចំនេះ ដើម្បីបញ្ជាក់ពីកាយវិការសុច្ឆន្ទៈ មុនកិច្ចចរចាសន្តិភាព ដែលបានគ្រោងទុក នៅប្រទេសស៊ុយអែត។

ការជម្លៀសនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមការចរចារ ខណៈមហាអំណាចពិភពលោក បានប្រកាសបញ្ចប់សង្គ្រាមដ៏សាហាវរយៈពេល ៤ ឆ្នាំ នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីវាបានបង្កគ្រោះមហន្តរាយដ៏អាក្រក់បំផុត ទៅផ្នែកមនុស្សធម៌របស់ពិភពលោក៕

មតិយោបល់