ព័ត៌មានកីឡា

Man Utd ចង់នាំយកទាំង២

នាពេលកន្លងមក ក្រុមបីសាចក្រហម Manchester United ចង់នាំយកតែម្នាក់ ប៉ុណ្ណោះ ក្នុងចំណោម Samuel Umtiti និង Raphael Varane ក៍ប៉ុន្តែ ខណ:ពេលនេះវិញ មិនដូចមុនឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា លោក Jose Mourinho មានបំណងចង់នាំយក Samuel Umtiti និង Raphael Varane មកកាន់ Old Trafford ទាំង២ នៅរដូវក្តៅខាងមុខនេះ។ ខ្សែការពារ​បារាំងទាំង២រូបនេះ សុទ្ធសឹងជាខ្សែការពារឆ្នើមៗ របស់ក្រុមយក្សអេស្ប៉ាញ ទាំង២ Barcelona និង Real Madrid ដែលពួកគេទាំង២ សុទ្ធសឹងជាកីឡាករសំខាន់​របស់ក្លិប។

យ៉ាងណាវិញ នេះគ្រាន់តែជាអ្វីដែល Man Utd ចង់បានប៉ុណ្ណោះ សម្រាប់ Varane អាចសង្ឃឹមច្រើន ស្របពេលដែលកីឡាកររូបនេះ ចាប់អារម្មណ៍ ចង់ផ្លាស់មកលេងនៅ Man Utd ដែរ​ ខណ: Umtiti វិញ ប្រហែលជាមិនងាយស្រួលឡើយ ព្រោះថាកីឡាកររូបនេះ មិនដែលបង្ហើបពី​បំណង​ចង់មកលេងនៅ Man Utd ឡើយ។

គួរបញ្ជាក់ផងដែរថា​ សម្រាប់ការទិញខ្សែការពារទាំង២រូបនេះ ក្រុមបីសាចក្រហម Manchester United ត្រូវចំណាយលុយច្រើនជាង ១០០លានផោន​ ព្រោះថាតម្លៃខ្លួនរបស់កីឡាករទាំង២រូបនេះ មិនទាបជាង ៥០លានផោនឡើយ ដែលនេះគឺជាការចំណាយលុយច្រើនគួរសម។

មតិយោបល់