ព័ត៌មានកីឡា

គ្រូមីយ៉ាន់ម៉ាថា ទម្រង់ការពារ-វាយបករបស់ កម្ពុជាគ្រោះថ្នាក់ខ្លាំង

គ្រូបង្គោលក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំមីយ៉ាន់ម៉ា លោក Nyi Nyi Lath លើកឡើងថា ទម្រង់ការពារនិងវាយបករបស់កម្ពុជា ពិតជាដាក់សម្ពាធខ្លាំងដល់កូនក្រុមរបស់លោក នាជំនួបមិត្តភាពស្អែកនេះ។

ថ្លែងក្នុងសន្និសឹទ្ធកាលពីព្រឹកមិញនេះ គ្រូសញ្ជាតិមីយ៉ាន់ម៉ារូបនេះបញ្ជាក់ថាប្រព័ន្ធការពាររបស់កម្ពុជាពិតជារឹងមាំ ដោយមានកីឡាករដែលមានបទពិសោធន៍ច្រើន ហើយការវាយបកទៀតសោតក៏ល្អ។ ក្រុមលោកអាចបឹងរបូតគ្រាប់ ប្រសិនបើប្រហែសវាយលុយច្រើនពេកនៅថ្ងៃស្អែក។

jjjj

ប៉ុន្តែបែបនេះក្តី លោកបន្តថានឹងព្យាយាមស្វែងរកជ័យជម្នះក្នុងជំនួបសមជើងនេះ ដើម្បីជម្រុញទឹកចិត្តកីឡាករឲ្យកាន់តែមានឆន្ទ:នៅពេលប្រកួតផ្លូវការនាពានរង្វាន់ AFF U16 នាសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ល្ងាចថ្ងៃទី៦ ខែកក្កដាស្អែកនេះ ក្រុម U16 កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវមីយ៉ាន់ម៉ា ដើម្បីជាការវាស់ស្ទង់សមត្ថភាពកីឡាករ និងស្វែងរកចំណុចខ្វះខាតក្រុម តៀមលេងពាន AFF U16 ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខាងមុខ។ xcsxvccc

 

មតិយោបល់