ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិបាសចិនរឹបអូសយកនាវាជាច្រើនគ្រឿង ដោយសារចាក់សំរាមនៅក្រុងទី Suzhou

ចិន: ក្រុមអាជ្ញាធរដែនសមុទ្រនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិនបានរឹបអូសយកនាវាចំនួនប្រាំបីគ្រឿង ដែលបាន រកឃើញចាក់កាកសំណល់សំរាមគរនៅច្រាំងទន្លេរ នៅក្នុងទីក្រុង Suzhou ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។

នាវាទាំងនេះបានដឹកសំរាមសរុបចំនួន ៤.០០០តោនដែលប៉ូលិសង្ស័យថា មានផ្ទះគ្រួសារមួយដែលយកសំរាមមកចាក់នៅទីនោះ ដែលត្រូវបានគេ ចាប់បាននៅម៉ោង ២រសៀលកាលថ្ងៃសុក្រ នៅជិតគ្លីនិកស្តារនីតិសម្បទាគ្រឿងញៀន នៅក្នុងតំបន់ទេសចរណ៍ជាតិ Suzhou Taihu បន្ទាប់ពីមាន របាយការណ៍តាមអនឡាញនិយាយពីសំរាមនៅក្បែរក្រុងស៊ាងហៃ បានចាក់គរនៅទីនោះ។

កាកសំណល់ជាង ២០.០០០តោនដែលមានភាគច្រើនជាសម្ភារសំណង់ ត្រូវបានគេរកឃើញនៅទូទាំងច្រាំងទន្លេរ ២.៤០០ ម៉ែត្រការ៉េ នេះបើ យោងតាមអាជ្ញាធរមូលដ្ឋាន។ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតករណីលើករណីនេះ។

ការិយាល័យបរិស្ថានក្នុងតំបន់បានឱ្យដឹងថា គំរូទឹកដែលប្រមូលបានពីតំបន់ជុំវិញសំរាមនេះ បានធ្វើតេស្តធម្មតា។ ការិយាល័យនេះ ត្រូវបានវិភាគ សំរាមផងដែរ ប៉ុន្តែមិនបានចេញលទ្ធផលណាមួយថាតើវាមានសារធាតុពុលឬអត់។

ប៉ូលិសបាននិយាយថា នាវាទាំងនេះបានដឹកសំរាមមកពីតំបន់ Jiading ដែលជាស្រុកនៅជាយទីក្រុងសៀងហៃ។ ម្ចាស់នាវាបានឱ្យដឹងថា សំរាមត្រូវបានផ្ទុកនៅលើទូករបស់ពួកគេនៅក្នុងស្រុក Jiading ហើយនឹងត្រូវបានប្រមូលដោយក្រុមហ៊ុនសំណង់មួយនៅពេលដែលវាត្រូវបានគេ យកទៅចោលនៅតំបន់ទេសចរណ៍ Taihu ៕

U429P886T15D34958F104DT20140314085145

មតិយោបល់