ខ្សែប្រយុទ្ធ Diego Costa របស់ក្រុមតោខៀវ Chelsea បានសម្រេចចិត្តក្នុងការផ្លាស់ទៅកាន់ប្រទេសចិន ក្នុងតម្លៃ ៧៥លានផោន។
Costa អាចនឹងចាប់ដៃគ្នាជាមួយមិត្តរួមក្រុមវ័យចំណាស់ John Terry ក្នុងការទៅលេងនៅប្រទេសចិននៅចប់រដូវកាលនេះ។
Diego Costa ត្រូវបានក្លឹប Tianjin Quanjian របស់ចិន ក្នុងតម្លៃ ៧៥លានផោន ខណៈកីឡាករអេស្ប៉ាញវ័យ ២៨ឆ្នាំរូបនេះ អាចទទួលប្រាក់ប្រចាំសប្តាហ៍រហូតដល់ទៅ ៦៥០,០០០ផោន ក្នុង១សប្តាហ៍។
ការសម្រេចចិត្ត ចាកចេញទៅចិននេះដែរ បន្ទាប់ពីកុងត្រារបស់ Costa ត្រូវបានបញ្ចប់នៅ Chelsea ហើយវាក៏ជាការខកចិត្តសម្រាប់ក្លឹបចាស់របស់ Costa គឺ Atletico Madrid ក្នុងការនាំយក Diego Costa ត្រឡប់ទៅវិញ៕





មតិយោបល់