ក្រុមជើងឯក Laliga និង UEFA Champion League កាលពីរដូវកាលមុន Real Madrid មិនបានចំណាយលុយច្រើន ដូចក្លិបធំៗនៅអឺរ៉ុបឡើយ ក្នុងរដូវក្តៅដែលទើបតែបញ្ចប់ នាពេលថ្មីៗនេះ។
ជាក់ស្តែងណាស់ ក្រោយពីបញ្ចប់រដូវក្តៅ នៃការដោះដូរកីឡាកររួចមក ក្រុម Real Madrid បានចំណាយត្រឹមតែ ៤១លានអឺរ៉ូប៉ុណ្ណោះ ក្នុងការនាំយកកីឡាករ ៥រូបមកកាន់ក្លិប នៅរដូវក្តៅនេះ។
ក្នុងនោះដែរ មានកីឡាករ ៣រូប ដែលក្រុមយក្ស Real Madrid បាននាំយកមកវិញ ក្រោយពីបញ្ចប់ការខ្ចីជើងរួមមានដូចជា ៖
1. Borja Mayoral យកមកវិញពីក្រុម Worlfsburg ពីក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ង់។
2. Llorente យកពីក្រុម Alaves នៅលីគកំពូលអេស្ប៉ាញជាមួយគ្នា
3. Vallejo យកមកវិញពីក្រុម Frankfurt នៅលីគកំពូលអាឡឺម៉ង់
ចំណែកកីឡាករ ២រូបផ្សេងទៀត ដែល Real Madrid បានទិញចូលនោះ រួមមានដូចជា៖
1. Dani Ceballos ពីក្រុម Real Betis ក្នុងតម្លៃ ១៧លានអឺរ៉ូ
2. Theo Hernandez ពីក្រុម Atletico Madrid ក្នុងតម្លៃ ២៤លានអឺរ៉ូ
យ៉ាងណាវិញ ក្រុម Real Madrid ក៍បានលក់ចេញ វិញនៅខ្សែប្រយុទ្ធ Alvaro Morata ទៅឲ្យក្រុមតោខៀវ Chelsea, Danillo ទៅក្រុម Man City និង James Rodriguez ក្នុងលក្ខខ័ណ្ឌខ្ចីជើង ទៅក្រុម Bayern Munich ដែលសរុបទៅទទួលបានទឹកប្រាក់ ជាង ១០០លានអឺរ៉ូ ត្រឡប់មកវិញផងដែរ។
ដូច្នេះហើយ នៅរដូវកាលថ្មីនេះ ក្រុម Real Madrid បានចំណេញទឹកប្រាក់ យ៉ាងច្រើនពីការដោះដូរ កីឡាករ ក្នុងរដូវកាលនេះ។
មតិយោបល់