តោះមកទស្សនាសមត្ថភាពខ្សែប្រយុទ្ធចំនូលថ្មី ព្រះខ័នរាជស្វាយរៀង ដែលជាយុវជនថ្នាល Newcastle United (វីដេអូ)
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វយរៀង បាននាំចូលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Charlie Machell ក្នុងកិច្ចសន្យារយ:ពេល ១ឆ្នាំ ដែលធ្លាប់ជាយុវជនថ្នាលអាយុក្រោម ១៨ឆ្នាំ ក្លិប Newcaslte United របស់ប្រទេសអង់គ្លេស។
កីឡាករវ័យ ២៤ឆ្នាំ រូបនេះ បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ជាមួយថ្នាល Newcaslte United មុនពេលផ្លាស់ចេញនៅឆ្នាំ២០១៣ ដោយទៅប្រកបអាជីពនៅក្រៅស្រុកជាមួយក្លិបអាមេរិក Wingate Bulldog នឹងបន្តផ្លាស់ទៅលេងឲ្យ East Tennessee State University នៅឆ្នាំ២០១៧ បានពាក់កណ្តាល់ឆ្នាំ ក៏បន្តផ្ទេរទៅកាន់ក្លិប Thisted FC របស់ប្រទេស ដាណឺម៉ាក់ ( Denmark )។ ក្នុងឆ្នាំ ២០១៨ បានផ្លាស់មកចុះកិច្ចសន្យាជាមួយក្លិប 07 Vestur នៃលីគកំពូល កោះហ្វារ៉ូ ( faroe islands )។
សូមបញ្ជាក់ថា នេះជាកីឡាករបរទេសទី៥ របស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ រួមមាន Harley Willard, Jonathan Campbell (អតីតកីឡាករ ភ្នំពេញក្រោន), Yeon Gisung (អតីតកីឡាករ ភ្នំពេញក្រោន) និង Daisuke Kobayashi៕


មតិយោបល់