ព័ត៌មានកីឡា

អូឡាំពិកជាព្រឹត្តិការណ៍ធំលំដាប់ពិភពលោក ប៉ុន្តែហេតុអ្វីនៅប្រេស៊ីលស្ងាត់ម្ល៉េះ?

ប្រិយមិត្តបានដឹងហើយថា កម្មវិធីអូឡាំពិកគឺព្រឹត្តិការណ៍មួយដែលមានស្ដង់ដារនិងគ្រប់ជាតិសាសន៍ទាំងអស់ចូលរួមប្រកួតប្រជែងគ្នាដើម្បីដណ្ដើមមេដាយជូនជាតិរៀងៗខ្លួន។ ខណៈដែលរាល់ដង អូឡាំពិកនៅប្រទេសណាគឺតែងតែមានអ្នកគាំទ្រទៅលេងនៅប្រទេសនោះច្រើនមែនទែន ដោយសឹងតែរកកន្លែងអង្គុយគ្មានផង។

ខណៈដែលឆ្នាំ២០១៦នេះវិញ ប្រេស៊ីលជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះហាក់មានភាពខុសប្រក្រតីច្រើនច្រើនមែនទែន ដោយការប្រកួតវិញ្ញាសានីមួយៗ សឹងតែគ្មានអ្នកចូលទស្សនាទៅហើយ សូម្បីតែកម្មវីធីប្រកួតបាល់ទាត់ បាល់ទះ ដែលជាកីឡាល្បីនោះ ក៏សឹងតែគ្មានអ្នកទៅទស្សនាដែរ។ ចុះមានមូលហេតុអ្វីនៅពីក្រោយខ្នងរឿងនេះ?

36F7A4E900000578-3733019-image-a-12_1470830721800

បើតាមការបញ្ជាក់របស់អ្នករៀបចំព្រឹត្តិការណ៏អូឡាំពិកនៅប្រទេសប្រេស៊ីល បានបញ្ជាក់ថាពួកគេមានសំបុត្រលក់ចំនួន៧,៥លានសន្លឹក ខណៈដែលដល់ពេលនេះលក់បាន៨៤ភាគរយទៅហើយ។បើតាមជាក់ស្ដែងទៅ អ្នកគ្រប់គ្នាបានឃើញស្រាប់ហើយគឺគ្មានមនុស្សឡើយ សូម្បីអ្នកទេសចរណ៍ក៏មិនសូវមានដែរ។ កត្តាដែលធ្វើឱ្យគ្មានមនុស្សនេះ ត្រូវបានគេសិក្សាឃើញថាមកពីប្រទេសមួយនេះ មានភាពរញ៉េរញៃខ្លាំង ស៊ីសំណូក ហើយបរិយាកាសក៏មិនសូវជាល្អប៉ុន្មាននោះទេ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រតាមប្រទេសនីមួយៗ មិនចង់ទៅប្រេស៊ីលនោះគឺដោយសារតែប្រទេសមួយនេះ កំពុងតែមានជំងឺ Zika ដែលជាមេរោគកាចសាហាវ ហើយឆ្លងពីម្នាក់ទៅម្នាក់បានយ៉ាងងាយស្រួលបំផុត៕

370BB9D200000578-3733019-Few_spectators_watched_the_semi_finals_of_the_Canoe_Slalom_on_Tu-a-5_147083013500036FAC68D00000578-3733019-Even_sporting_icon_Rafael_Nadal_has_failed_to_improve_the_attend-a-1_147083013474736F8AB1E00000578-3733019-image-a-6_147083041441736F7D58D00000578-3733019-image-a-11_147083065226136F7A4E900000578-3733019-image-a-12_1470830721800

មតិយោបល់