ព័ត៌មានកីឡា

ទីបំផុត Manchester United ទៅទម្លាក់ PSG ដល់ក្នុងដីបានសម្រេច

ក្រុមបាល់ទាត់បីសាចក្រហម Manchester United បានយកឈ្នះដល់ទឹកដី Paris Saint-Germain ដោយលទ្ធផល ៣ ទល់ ១ នាកីឡដ្ឋាន Parc des Princes ប្រទេសបារាំង ធ្វើឲ្យក្រុមអង់គ្លេសឡើងទៅវគ្គបន្ត។

គ្រាន់តែចាប់ផ្តើមប្រកួតភ្លាមខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Romelu Lukaku រកបាន ១ គ្រាប់ ពោលគឺនៅនាទីទី២ ដោយទាញបាល់ផុតអ្នកចាំទី Gianluigi Buffon ទាត់បាល់បញ្ចូលទីសម្រេច ប៉ុន្តែត្រឹម ១០ នាទីបន្ទាប់ក្រុមម្ចាស់ផ្ទះតាមស្មើមកវិញដោយខ្សែការពារ Juan Bernat ។ ទោះជាយ៉ាងណាក៏ដោយក្រុមភ្ញៀវព្យាយាមសម្រុកយ៉ាងខ្លាំងរហូតរកបានគ្រាប់ទី២ ដោយកីឡាករ Romelu Lukaku ដដែល​នៅនាទី ៣០ នឹងជិតចប់ប្រកួតទៅហើយកីឡាកររបស់ PSG បានធ្វើកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យក្រុមបីសាចក្រហមទទួលបានបាល់ ១១ មែត្រ ដែលធ្វើបានសម្រេចដោយកីឡាករ Marcus Rashford នៅនាទី៩០ ។

នេះគឺជារឿងដែលមិនគួឲ្យជឿដែលក្រុម Manchester United អាចយកឈ្នះ Paris Saint-Germain បានដល់ទៅ ៣ ទល់ ១ ដែលសរុបទាំងពីជើង ៣ ទល់ ៣ ប៉ុន្តែក្រុមអង់គ្លេសអាចរកបានគ្រាប់បាល់ក្រៅដីច្រើនជាងទើបឡើងទៅវគ្គបន្តបាន៕

//www.youtube.com/watch?v=ezp6qdDLqUs

មតិយោបល់