កោះកុងៈ ក្មេងម្នាក់ប្រកាច់ធ្លាក់ទឹកដោយខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផែរអូប័រ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ជិន រក្សា ភេទប្រុសអាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ។
ករណីខាង នេះមិនបណ្ដាលឲ្យស្លាប់ទេ ដោយមានប្រជាពលរដ្ឋ ជួយសង្គ្រោះភ្លាមៗ និង នាំក្មេងនោះយកទៅមន្ទីពេទ្យបង្អែកខេត្តទាន់ពេលវេលា។
មូលហេតុនៃការធ្លាក់ទឹក គឺដោយសារក្មេងនេះ មានជំងឺប្រកាច់ជាញឹកញ្ញាប់។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


មតិយោបល់