ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកភូមិសំរោងក្រោមឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ខណះពេលកំពុងដើរគោះយកលុយអ្នកភូមិថ្លៃសេវាសាងសង់ផ្ទះ។
ហេតុការណ៍ឃាត់ខ្លួនខាងលើនេះកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាមូលហេតុដែលប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនរូបគាត់គឺដោយសារបុគ្គលខាងលើនេះគ្រងឯកសណ្ឋានជាមន្ត្រីសុរិយោដីបន្លំខ្លួនដើរជំរិតទាប្រាក់ពីអ្នកភូមិសំរោងក្រោមថ្លៃសេវាសាងសង់សំណង់ដោយពលរដ្ឋនៅទីនោះមានខ្សែស្រឡាយធ្វើការនៅខាងមន្ទីរសុរិយោដីទើបឆែករកឈ្មោះលោកតាខាងលើនេះគ្មាននៅក្នុងក្របខណ្ឌសុរិយោដីទើបពួកអ្នកភូមិនាំគ្នាឃាត់ខ្លួនគាត់ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍សំរោងក្រោមយកទៅធ្វើការសាកសួ។
នៅចំពោះមុខសមត្ថកិច្ចបុរសវ័យចំណាស់ខាងលើបានសារភាពថារូបគាត់ពុំមែនជាមន្ត្រីសុរិយោដីនោះទេតែមូលហេតុដែលរូបគាត់ប្រព្រិត្តិអំពើរបែបនេះគឺដោយសារតែជីវភាពគ្រួសាររបស់គាត់ខ្វះខាតហើយមានជំងឺរទឹកនោមផ្អែមផងនោះទើបសម្រេចចិត្តធ្វើបែបនេះដើម្បីបានលុយកាក់ខ្លះយកទៅព្យាលបាលជំងឺរប្រចាំកាយរបស់គាត់។
សមត្ថកិច្ខបានឱ្យដឹងថាលោកតាខាងលើនេះមានឈ្មោះតាយ អេងអាយុ ៧៥ឆ្នាំ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។
បច្ចប្បន្នបុរសវ័យចំណាស់ខាងលើនេះត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌពោធិសែនជ័យចាត់ការបន្តតាមនីតិវិធី៕




មតិយោបល់