ព័ត៌មានកីឡា

តោះ! មកមើលទេពកោសល្យរបស់កីឡាករចំណូលថ្មីរបស់ Real Madrid បន្តិចមើល

ក្រុម Real Madrid បាននាំយកកីឡាករ Theo Hernandez ជាផ្លូវការណ៍ហើយ ក្នុងតម្លៃខ្លួន ប្រមាណជា ២២,៨លានផោន ពីក្រុមជាប់របងគ្នា Atletico Madrid ។

Theo Hernandez គឺជាសមាជិកថ្មីមួយរូប របស់ក្រុម Real Madrid ដែលទើបតែនាំយកមកពីក្រុមនៅជិតរបងគ្នា។ កីឡាករបារាំង វ័យ១៩ឆ្នាំរូបនេះ បានខកខានឱកាសក្នុងការបង្ហាញខ្លួន ក្នុងក្លិបដំបូង Atletico Madrid ក៍ប៉ុន្តែ​Theo Hernandez បានបង្ហាញសមត្ថភាពយ៉ាងល្អក្រោយពីក្លិប Alaves ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង កាលពីរដូវកាលមុន។

ជាការពិតណាស់ Theo លេងបានយ៉ាងល្អ នៅក្នុងការបង្ហាញខ្លួនឲ្យ Alaves នេះ ដោយបានជួយក្រុមឲ្យឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ Copa del Rey ជាមួយក្រុម Barcelona។ ដោយសមត្ថភាពដ៍ប៉ិនប្រសព្វ និងពោរពេញទៅដោយសមត្ថភាព​ ទើបធ្វើឲ្យក្រុមយក្ស Real Madrid សម្រេចចិត្តនាំយកកីឡាកររូបនេះមកកាន់ក្លិប។

សូមទស្សនា វីដេអូ បង្ហាញពីទេពកោសល្យយ៉ាងល្អ របស់ Theo Hernandez ដែលនាំឲ្យ Real Madrid ទិញយកកីឡាកររូបនេះ៖

//www.youtube.com/watch?v=76rA9ereeZY

មតិយោបល់