ព័ត៌មានបច្ចេកវិទ្យា

WhatsApp នឹងរលាយបាត់ពី Symbain OS នៅចុងឆ្នាំនេះ

អាមេរិក៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសឲ្យដឹងថា កម្មវិធី WhatsApp សម្រាប់​ប្រព័ន្ធដំណើរការ Symbian នឹងត្រូវរលាយបាត់នៅចុងឆ្នាំនេះ ពោលគឺក្រុមហ៊ុនបញ្ឈប់ការគាំទ្រ​សម្រាប់​​​ប្រព័ន្ធដំណើរការ Symbian។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ប្រព័ន្ធដំណើរការ Symbain OS ស្ទើរតែត្រូវបានគេបោះបង់ចោលទៅហើយ ជាពិសេសក្រោយពីក្រុមហ៊ុន​ Nokia លក់អាជីវកម្មទូរស័ព្ទចល័ត​​ទៅឲ្យក្រុមហ៊ុន Microsoft។

គួរបញ្ជាក់ផងដែរថា កម្មវិធី WhatsApp នៅពេលនេះ មានចំនួនអ្នកប្រើរហូតដល់ ១ពាន់លាននាក់ ដែលការកើនឡើងយ៉ាងឆាប់នេះ ក្រោយពេលត្រូវបាន Facebook ទិញក្នុងតម្លៃជាង ១៩ពាន់លានដុល្លារ​អាមេរិក៕

WhatsApp

មតិយោបល់