ព័ត៌មានកីឡា

Liverpool ត្រៀមទិញអ្នកចាំទីវ័យ៣៩ឆ្នាំម្នាក់

ក្លឹប Liverpool កំពុងចរចាទិញយកអ្នកចាំទីវ័យ៣៩ឆ្នាំម្នាក់ឈ្មោះថា Alex Manninger ដែលជាអតីតអ្នកចាំទីធ្លាប់លេងនៅក្លឹប Arsenal ផងដែរ។

កីឡាករវ័យជ្រេរូបនេះកំពុងតែហ្វឹកហាត់ជាមួយហង្សក្រហមបានប៉ុន្មានថ្ងៃមកហើយ ដោយតាមគម្រោងនឹងចុះកុងត្រានៅពេលដ៏ខ្លីខាងមុខនេះ។ ការចូលរួមជាមួយក្រុមរបស់លោក Jurgen Klopp នេះ ត្រូវបានគេដឹងថា Alex នឹងបានតំណែងអ្នកចាំទីដៃទី៣ឯណោះ។

ចំពោះមូលហេតុដែលធ្វើឱ្យក្រុម Liverpool ចង់បានកីឡាករសញ្ជាតិអូទ្រីសរូបនេះ គឺមកពីអ្នកចាំទីដៃទី៣កំពុងតែត្រៀមចាកចេញទៅ Wigan ហើយ ដូច្នេះមានតែយកអ្នកថ្មីមកជំនួស ហើយម្នាក់នោះត្រូវបានលោក Klopp ថា Alex គឺសក្ដិសមបំផុត៕

មតិយោបល់