ចក្រភពអង់គ្លេសៈបុរសជនជាតិអង់គ្លេសលោក Eddie Hall មានទម្ងន់ ១៨៤គីឡូក្រាម កម្ពស់១.៩០ម៉ែត្រ ជាមនុស្សដំបូងនៅក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតពានរង្វាន់លើកទម្ងន់ផ្តាច់ជីវិញពិភពលោក “World Deadlift Championships” ទម្ងន់៥០០គឺឡូក្រាម។
ប៉ុន្តែលោកបានសារភាពថា លោកស្ទើរតែស្លាប់ដោយសារ សរសៃឈាមលើក្បាលរបស់លោកបានផ្ទុះ ហើយធ្វើឲ្យងងឹតមុខបាត់ស្មារតីមួយសន្ទុះ។
ការប្រកួតបំបែកឯតទគ្គកម្មមួយនេះត្រូវបានធ្វើឡើងនៅក្នុងសង្វៀនLeeds Arena ហើយ បុរសខ្លាំងវ័យ២៨ឆ្នាំEddie Hall ធ្វើបានសម្រេច។
លោកបានប្រាប់សារព័ត៌មាន Yorkshire Evening Postថា “ការលើកទម្ងន់មួយនេះស្ទើរបានសម្លាប់ខ្ញុំទៅហើយ សម្អាធឈាមរបស់ខ្ញុំមានលក្ខណៈខុសប្លែក ហើយខ្ញុំបានបាត់ស្មារតី និងបានហូរឈាមតាមច្រមុះ។ វាមិនមែនជាទង្វើដើម្បីសុខភាពទេក្នុងការធ្វើដូច្នេះប៉ុន្តែខ្ញុំបានធ្វើវារួចរាល់ហើយ ហើយខ្ញុំជឿថាវានឹងអាចជាប់នៅក្នុងសៀវភៅប្រវត្តិសាស្ត្រចំពោះការលើកទម្ងន់៥០០កីឡូក្រាមបានរយៈពេលយូរជាងគេ” ។
ចំណែកប្រពន្ធរបស់លោក នាង Alexandra ត្រូវបានគេឃើញថាមិនមានការព្រួយបារម្ភអ្វីនោះទេនៅចំពោះមុខហ្វូងមនុស្ស នៅពេលឃើញប្តីរបស់ខ្លួនលុតជង្គង់ដួលនោះ៕
https://youtu.be/_YFNCYMX-Sc
មតិយោបល់