ព័ត៌មានកីឡា

Chelsea បង្ហាញចំណាប់អារម្មណ៍ Kante របស់ Leicester City

ក្រុមតោខៀវ Chelsea កំពុងដាក់គោលដៅចង់បានខ្សែបម្រើស្លាប N’Golo Kante របស់ Leicester City បន្ទាប់ពីកីឡាកររូបនេះជួយក្រុមបារាំងបានលេខ២នៅព្រឹត្តិការណ៍ Euro 2016 ។

Kante បានបញ្ជាក់ហើយថារូបគេនឹងចាកចេញពីក្រុម Leicester City បន្ទាប់ពីជួយក្រុមនេះលើកពាន Premier League រួចមក។ ចំពោះការចង់ចាកចេញនេះដែរ កីឡាករវ័យ២៥ឆ្នាំរូបនេះ មិនទាន់បញ្ជាក់ថាចង់ទៅលេងនៅក្លឹបណានោះទេ ដោយគ្រាន់តែបង្ហើបថាចង់ចាកចេញប៉ុណ្ណោះ។

kante

យ៉ាងណាមិញ កីឡាករលេងនៅតំបន់បម្រើខាងលើនេះដែរ មានក្លឹបជាច្រើនចង់បានរូបគេ តួយ៉ាងដូចជា Real Madrid , Manchester United , Manchester City និង Chelsea ជាដើម។ ហើយក្លឹបដែលត្រូវបានគេមើលឃើញថាចង់បាន Kante ខ្លាំងជាងគេគឺតោខៀវ ពោលគឺបានដាក់តម្លៃខ្លួនដល់ទៅ ២០លានផោនឯណោះ។

ខ្សែបម្រើដែលទើបតែជាប់ជម្រើសជាតិបារាំងនៅឆ្នាំ២០១៦នេះ មុនមកលេងនៅ Leicester City រូបគេលេងនៅក្លឹប Caen ដោយទើបតែផ្លាស់មកនៅឆ្នាំ២០១៥កន្លងទៅទេក្នុងតម្លៃខ្លួន៥,៦លានផោន ។ ដោយមួយរដូវកាល បង្ហាញទម្រង់លេងខ្ពស់ ក៏បានជាប់ជម្រើសជាតិ ហើយក៏ត្រូវក្លឹបធំៗជាច្រើនចង់បានផងដែរ៕

chelsea-football-0217-15-usnews-getty-ftr_1wk3l3q70k99913mbez8v60rlo

 

មតិយោបល់