ព័ត៌មានកីឡា

បារាំង គ្រោងហៅខ្សែប្រយុទ្ធ Benzema មកចូលជម្រើសជាតិវិញ

លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង បាននិយាយថាខ្សែប្រយុទ្ធ Karim Benzema មិនត្រូវពិន័យ១ជីវិតនោះទេ ពោលគឺពេលខាងមុខនេះ រូបគេអាចនឹងចូលលេងឱ្យជម្រើសជាតិវិញបានហើយ។

Benzema ជាកីឡាករដែលជាប់ពាក់ព័ន្ធនឹងរឿងផ្លូវភេទជាមួយកីឡាកររួមសញ្ជាតិម្នាក់ទៀតគឺ Mathieu Valbuena ។ ដោយហេតុនេះហើយ ទើបសហព័ន្ធបាល់ទាត់បារាំង ច្រានចោល មិនព្រមកោះហៅរូបគេឱ្យចូលលេងជម្រើសជាតិក្នុងព្រឹត្តិការណ៍ Euro 2016 កន្លងទៅនេះទេ។

Noel-Le-Graet-1024x683

យ៉ាងណាមិញ ក្រោយពីចប់ Euro ដែលបារាំងធ្វើជាម្ចាស់ផ្ទះនេះរួចមក លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំងបានបង្ហើបថា ខ្សែប្រយុទ្ធ Real Madrid អាចនឹងចូលលេងវិញបាននៅពេលឆាប់ៗខាងមុខនេះ។ ទោសរបស់ Benzema មិនមែនមួយជីវិតទេ ដូច្នេះបារាំងនៅកោះហៅរូបគេមករួមក្រុមវិញនៅពេលប្រកួតខាងមុខនេះ។

កីឡាករវ័យ២៨ឆ្នាំខាងលើ ចូលលេងឱ្យជម្រើសជាតិបារាំងនៅឆ្នាំ២០០៧ ដោយរយៈពេលប៉ុន្មានឆ្នាំមកនេះ រូបគេរកគ្រាប់បាល់បាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួន៨១ប្រកួត។ រដូវកាលកន្លងទៅនេះ រូបគេលងឱ្យ Real Madrid ដោយរកបាន២៤គ្រាប់ដែរនៅ La Liga ៕

140615214339-karim-benzema-social-tease-horizontal-large-gallery

មតិយោបល់