ព័ត៌មានកីឡា

អនាគត Joe Hart នៅ Man City មិនច្បាស់ ក្រោយអត់បានលេងយប់មិញ

អ្នកចាំទី Joe Hart មិនមានវត្តមានចូលលេងឱ្យក្រុម Manchester City នោះទេ កាលពីយប់មិញនេះក្នុងការប្រកួតទល់និងក្រុម Sunderland។ នេះធ្វើឱ្យគេសង្ស័យថា អនាគតរបស់អ្នកចាំទីរូបនេះ អាចមិននៅជាមួយលោក Pep Guardiola ឡើយ។

ប្រកួតបើកឆាក Premier League កាលពីយប់មិញ លោក Pep គ្រូបង្វឹក Man City បានដាក់ Willy Caballero ជំនួស Joe Hart ខណៈដែលការប្រកួតនោះក្រុម Man City ឈ្នះក្នុងលទ្ធផល ២-១។ ការមិនដាក់អ្នកចាំទីដៃទីមួយនេះ ត្រូវបានគេមើលឃើញថាគ្រូបង្វឹកថ្មីមិនពេញចិត្តចំពោះទម្រង់លេងរបស់ Hart ឡើយ ខណៈដែលរូបលោក ចង់បានអ្នកចាំទីថ្មី។

Joe-Hart-Manchester-City-009

លោក Pep បាននិយាយថា៖ “ខ្ញុំជាអ្នកសម្រេចចិត្តថានរណាជាអ្នកត្រូវបានចូលលេង។ ខ្ញុំមិនដែលខ្លាចចំពោះការសម្រេចចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំគិតថា Willy គាត់ធ្វើបានល្អខ្លាំងក្នុង Pre-Season ដូច្នេះខ្ញុំត្រូវតែដាក់គាត់លេង”។

គ្រូបង្វឹកក្រុម Man City ខាងលើកំពុងតែតាមទិញអ្នកចាំទី Marc-Andre ter Stegen របស់ក្រុម Barcelona ឱ្យបានមុនផុតរដូវកាលដោះដូរកីឡាករចុងខែនេះ។ ខណៈដែលក្រុម Barcelona ផ្ទាល់ក៏មិនទាន់ចង់លក់កីឡាកររបស់ខ្លួនដែរ៕

Hart-Stopperbarcelonaap-m1

មតិយោបល់