ព័ត៌មានកីឡា

វិទ្យុនៅអ៊ីតាលីថា Gonzalo Higuain នឹងផ្លាស់ទៅ Arsenal

វិទ្យុក្នុងទីក្រុង Napoli បាននិយាយថាខ្សែប្រយុទ្ធ Gonzalo Higuain របស់ Napoli នឹងផ្លាស់ទៅលេងនៅ Arsenal ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីការនិយាយដោះដូរគ្នារួចរាល់។

‘Radio Kiss Kiss’ ជាប៉ុស្ដិវិទ្យុមួយដែលមានការពេញនិយមខ្លាំងនៅទីក្រុង Napoli ប្រទេសអ៊ីតាលី។ ពិធីករក្នុងការផ្សាយនោះដែរ បានបង្ហើបថាអ្វីគ្រប់យ៉ាងក្នុងការផ្ទេរកីឡាករ Higuain គឺបានសម្រេចឡើងរួចរាល់ហើយ ដោយចាំតែពេលប្រកាសប៉ុណ្ណោះ។

higuain-arsenal-shirt

ការធ្លាយដំណឹងនេះគឺស្របពេលដែល Arsenal កំពុងតែព្យាយាមចរចាចង់បានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនខាងលើពី Napoli មែនទែន ដោយធ្លាប់ធ្លាយដំណឹងថាក្រុមកាំភ្លើងធំសុខចិត្តថែម Olivier Giroud និងប្រាក់៥០លានអឺរ៉ូទៀត ដើម្បីនាំយកកីឡាកររូបនេះ។

ទន្ទឹមគ្នានេះដែរ សាមីខ្លួនក៏ធ្លាប់និយាយដែរថាការទៅលេងនៅអង់គ្លេសជារឿងមួយដែលកីឡាករគ្រប់រូបតែងតែស្រមៃ ជាពិសេសបានលេងជាមួយក្រុមធំនៅទីនោះ។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ ក្រៅពី Arsenal ទៅក៏មានក្លឹបផ្សេងចង់បានដែរ ដូចជា Juventus ជាដើម។

Higuain ជាអតីតកីឡាករ Real Madrid ដែលធ្លាប់ទៅលេងនៅ Napoli កាលពីឆ្នាំ២០១៣កន្លងទៅ ដោយរយ:ពេល៣រដូវកាលមកនេះ រូបគេចូលលេងបាន៩៤ប្រកួត រកបាន៧១គ្រាប់៕

Gonzalo-Higuain-to-Arsenal

មតិយោបល់