ព័ត៌មានកីឡា

ចុងក្រោយ មានក្លឹបចង់បាន Balotelli ទៅលេងឱ្យហើយ

បើតាមការចុះផ្សាយរបស់កាសែតនៅអ៊ីតាលី លោក Roberto Mancini គ្រូបង្វឹកក្លឹប Inter Milan ចង់បានខ្សែប្រយុទ្ធ Mario Balotelli ពីក្លឹប Liverpool ដោយបានបញ្ជូនភ្នាក់ងារដោះដូរកីឡាករមកចរចាគ្នារួចរាល់អស់ហើយ។

Liverpool បានប្រកាសហើយថាខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីខាងលើ ស្ថិតក្នុងបញ្ជីដែលក្លឹបត្រូវលក់ចេញនៅរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំនេះហាក់ដូចជាគ្មាននរណាចាប់អារម្មណ៍សោះ ព្រោះទម្រង់លេងធ្លាក់ចុះរបស់គេ។ យ៉ាងណាមិញ បន្ទាប់ពីប្រកាសដាក់លក់ជាយូរនេះមក ក្លឹបនៅអ៊ីតាលី Inter Milan បានបង្ហាញចំណាប់អារម្មណ៍លើ Balotelli ហើយ ព្រោះគ្រូបង្វឹកក្លឹបនេះ ធ្លាប់ធ្វើការជាមួយកីឡាកររូបនេះ។mario-balotelli-liverpool-football_3342006

Mancini ធ្លាប់ធ្វើការជាមួយ Balotelli អំឡុងពេលរូបលោកនៅដឹកនាំក្រុម Manchester City ហើយគ្រានោះដែរក៏ជាពេលមួយដែលខ្សែប្រយុទ្ធខាងលើមានទម្រង់លេងខ្ពស់ខ្លាំងផងដែរ។ ហើយការផ្លាស់ទៅលេងនៅ Inter Milan នេះ មិនទាន់មានប្រភពណាដឹងថានឹងមានតម្លៃខ្លួនប៉ុន្មាននោះទេ៕PROP150219-057-Liverpool_Besiktas

មតិយោបល់