ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ស្រាស៤នាក់

ព្រះសីហនុៈ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៤នាក់ បានរងរបួសនិងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកគ្នាកាលពីវេលាម៉ោងជាង៧ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១២៩/១៣០ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ បានបុកជាមួយម៉ូតូម៉ាកc125 ស៊េរី2002 ពណ៌គ្មានស្លាកលេខជិះគ្នា៣នាក់ បើកបរដោយឈ្មោះ គង់ ឈឿន ភេទប្រុស អាយុ៤១ឆ្នាំ ឌុបកូន២នាក់ទៀតឈ្មោះ គង់ សីលា ភេទប្រុស១៥ឆ្នាំ និងឈ្មោះ គង់ ចន្ទ្រា ភេទស្រី អាយុ១២ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល៕

មតិយោបល់