ព័ត៌មានកីឡា

Spurs យកឈ្នះម្ចាស់ជើងឯក Championship ២-០ ទទួលបាន ៣ពិន្ទុ (វីដេអូ)

ក្រុមរងជើងឯក Premier League កាលពីរដូវកាលមុន Tottenham Hotspur បានយកឈ្នះលើក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle ដែលជាជើងឯក Championship ក្នុងលទ្ធផល២-០ ។

នេះគឺជាជោគជ័យ ដ៍ត្រចះត្រចង់សម្រាប់ក្រុម មាន់ខ្នាយមាស Tottenham Hotspur ក្នុងការរកបាន ៣ពិន្ទុក្នុងប្រកួតដំបូង​ នៃក្របខ័ណ្ឌ Premier League ។ ថ្វីបើការប្រកួតនេះ ធ្វើឡើងក្នុងទឹកដី របស់ក្រុម Newcastle មែន តែក្រុម Spurs នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់ បសនដល់ទៅ ២គ្រាប់ និងរក្សាសំណាញ់ទី មិនឲ្យ ក្រុម Newcastle ស៊ុតចូលឡើយ។ គួរបញ្ជាក់ផងដែរថា នៅតង់ទី១ ក្រុមទាំង២ មិនអាចធ្វើអ្វីគ្នាបានឡើយ ក៍ប៉ុន្តែ នៅតង់ទី២ ពោលនៅនាទីទី ៤៨ កីឡាករ Shelvey របស់ក្រុម Newcastle ទទួលបានកាតក្រហម បានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ នៅនាទីទី ៦១ កីឡាករវ័យក្មេង Dele Ali បានទម្លាយសំណាញ់ទីក្រុម Newcastle បានសម្រេច និងរហូតដល់នាទីទី៧០ ពោលគឺ ៩នាទីបន្ទាប់ កីឡាករ Ben Davies បសនបន្ថែមគ្រាប់បាល់ទី២ ឲ្យក្រុម Tottenham នាំមុខលើក្រុម Newcastle ២-០ ។

យ៉ាងណាវិញ ក្រុមទាំង២ មិនមានការស៊ុតបញ្ចូលទីគ្នា ទៀតឡើយ ដែលធ្វើឲ្យចប់ការប្រកួតក្រុម Tottenham បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Newcastle ២-០ ទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតដំបូងរបស់ពួកគេ។

https://www.youtube.com/watch?v=aqcfnRmdoNw

មតិយោបល់