មីយ៉ាន់ម៉ាៈ បើតាមប៉ូលិសក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានរឹបអូសថ្នាំញៀនប្រភេទយ៉ាបា ៣៤.០០០ គ្រាប់ ដែលមានតម្លៃ ៨៤៣.១៧០ ដុល្លារអាមេរិក នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងយ៉ាំងហ្គោ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
អាជ្ញាធរបានរឹបអូសយកថ្នាំញៀនទាំងនេះ ដោយនាំយកស្ត្រីម្នាក់អាយុ ២៤ឆ្នាំ ដែលជាអ្នកមានបំណង នាំយកថ្នាំញៀនដាក់លើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH-741 ទៅប្រទេសម៉ាឡេស៊ី នេះបើតាមមន្ត្រីប៉ូលិសទីក្រុងយ៉ាំងហ្គោ បានប្រាប់ស៊ីនហួ។
ស្ត្រីម្នាក់នេះ មកពីទីក្រុង Zalaun ក្នុងតំបន់ Ayawaddy ត្រូវបានចោទប្រកាពីបទខាងលើ។
ការផលិតអាភៀននៅមីយ៉ាន់ម៉ា ត្រូវបានចុះបញ្ជីថា មានការធ្លាក់ចុះនៅក្នុងឆ្នាំ ២០០៧ ប៉ុន្តែវាបានកើនឡើងនៅក្នុងឆ្នាំ ២០១៤ បន្ទាប់មកវាបានធ្លាក់ចុះជាថ្មីម្តងទៀត ក្នុងឆ្នាំ ២០១៥ ដល់ ២០១៦ នេះបើយោងតាមតួលេខផ្លូវការរបស់កម្លាំងនគរបាល៕
មតិយោបល់