Usain Bolt អ្នករត់ប្រណាំងកំពូលល្បឿន និងជាអ្នកគាំទ្រក្លឹប Manchester United ម្នាក់ផងនោះ បានដាក់ក្ដីសង្ឃឹមទៅលើកីឡាករ Zlatan Ibrahimovic ថានឹងរកគ្រាប់បានច្រើនឱ្យក្លឹប។
វត្តមានរបស់ Zlatan នៅ Old Trafford គឺច្បាស់ណាស់ថាកីឡាកររូបនេះនឹងលេងខ្សែប្រយុទ្ធនៅលើ ខណៈដែលរូបគេទទួលយកតំណែងកីឡាករលេខ៩។ យ៉ាងនេះហើយ ទើបបានជាអ្នកគាំទ្រជាច្រើនបានដាក់បន្ទុកទៅលើខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ ជាអ្នករកគ្រាប់ដើម្បីជួយក្រុម Man Utd ទទួលជ័យជម្នះ។

Usain Bolt ដែលជាអ្នកគាំទ្របិសាចក្រហមម្នាក់ដែរនោះ បាននិយាយថារូបគេនឹងតាមដានក៏ដូចជាមើល Zlatan ដើម្បីជាការលើកទឹកចិត្តដល់កីឡាករនេះ រកគ្រាប់បាល់។ កីឡាកររត់លឿនជាងគេលើលោករូបនេះ ជឿជាក់ថា Man Utd នឹងទទួលបានលទ្ធផលល្អជាមួយនឹងវត្តមានរបស់អតីតកីឡាករ PSG រូបនេះ៕

មតិយោបល់