ព័ត៌មានកីឡា

AFF ​សម្រេច​រំសាយ​ការ​ប្រកួត​ពាន Futsal Championship 2016

សហព័ន្ធបាល់ទាត់អាស៊ាន ASEAN Football Federation (AFF) បានប្រកាសជាផ្លូវការថានឹងរំសាយការប្រកួតពានរង្វាន់ 2016 AFF Futsal Championship ចោល ក្រោយពីម្ចាស់ផ្ទះថៃដកខ្លួនចេញ និងរកប្រទេសដទៃធ្វើជាម្ចាស់ផ្ទះមិនបាន។

ប្រទេសថៃទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចម្ការប្រកួតពានរង្វាន់ 2016 AFF Futsal Championship ឆ្នាំនេះ ប៉ុន្តែដោយសារតែព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) បានសោយទិវង្គតនៅថ្ងៃទី១៣ តុលា កន្លងនេះទៅ ពួកគេក៏សម្រេចចិត្តរំសាយការធ្វើជាម្ចាស់ផ្ទះកម្មវិធីនេះទៅ។ ស្របពេលដែលប្រទេសឥណ្ឌូណេស៊ី ដែលជាអ្នកស្នើសុំធ្វើជាម្ចាស់ផ្ទះបន្ដនោះ ក៏ត្រូវសុំដកខ្លួនចេញទៀត។ ងាកទៅប្រទេសសិង្ហបុរីវិញ ពួកគេអាចធ្វើកម្មវិធីនេះបាន ប៉ុន្តែដោយសារតែសល់ពេលតិចពេក រៀបមិនទាន់ ក៏សម្រេចចិត្តមិនទទួលធ្វើទៀត។

ដោយសារតែឃើញគ្មានប្រទេសណាអាចទទួលធ្វើជាម្ចាស់ផ្ទះបាននេះហើយ ទើប AFF សម្រេចចិត្តរំសាយកម្មវិធីប្រកួតឆ្នាំនេះចោលតែម្ដង ដើម្បីទុកឱ្យកាសមានការប្រកួតផ្សេងៗទៀត កុំឱ្យជាប់ទាក់ទិនច្រើនពេក៕

aff-cancel-futsal

 

មតិយោបល់